គ្រូបង្វឹកអេស្ប៉ាញ Luis de la Fuente បានទទូចថាក្រុមជម្រើសជាតិមិនមានកំហុសក្នុងការធ្វេីឲ្យ Gavi របស់ Barcelona របួស ACL ដែលបណ្តាលឲ្យអវត្តមានរហូតដល់ចប់រដូវកាលនេះទេ។សំណួរត្រូវបានសួរថាតើ Gavi ដែលបានលេង ១៣៨ ប្រកួតរួចហើយសម្រាប់ក្លឹប និងប្រទេសក្នុងវ័យជំទង់នោះ ចាំបាច់ត្រូវមានវត្តមាននៅលើទីលាន ដោយសារការជម្រុះរបស់អេស្ប៉ាញមានសុវត្ថិភាពរួចហើយដែរឬទេ?
De la Fuente បានប្រាប់ Cadena SER ថា៖
“ខ្ញុំបានសួរគាត់ថាតើអាក្ការៈយ៉ាងម៉េចដែរនៅតង់ទីមួយ នៅពេលដែលគាត់ទៅដល់បន្ទប់ផ្លាស់សម្លៀកបំពាក់? គាត់បានប្រាប់យើងថាគាត់គ្មានអាក្ការៈអ្វីចម្លែកនោះទេ។គ្រូពេទ្យបានធ្វើតេស្តពាក់ព័ន្ធនៅលើទីលាន ពួកគេមិនបានឃើញអ្វីទាំងអស់ ហើយបានសម្រេចចិត្តថាគាត់គួរតែត្រលប់ទៅទីលានវិញ។ ប្រសិនបើយើងបានរកឃើញរបួស… Gavi មិនចូលទីលានវិញបានសូម្បីតែមួយវិនាទី។”
De la Fuente បានបន្តទៀតថា៖
“គ្មាននរណាម្នាក់សុំខ្ញុំមិនឲ្យ Gavi លេងការប្រកួតលើកទីពីរជាមួយក្រុមជម្រើសជាតិទេ ទាំងខ្ញុំ និង សហព័ន្ធបាល់ទាត់អេស្ប៉ាញ។ ខ្ញុំយល់ថាប្រសិនបើ Barcelona បានទូរស័ព្ទមក ពួកគេនឹងប្រាប់ខ្ញុំ”៕