កីឡាករកម្ពុជា ៣រូប មានឈ្មោះក្នុងបញ្ជីដាក់ឱ្យបោះឆ្នោតគ្រាប់បាល់ និងកីឡាករ ល្អដាច់គេប្រចាំប្រកួតថ្ងៃទី៤ នៅ Suzuki Cup 2018

ក្រោយចប់ការប្រកួតថ្ងៃទី ៤ កាលពីថ្ងៃទី ២០ និង ២១ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅ AFF Suzuki Cup បានជ្រើសរើសកីឡាករ សរុប ៨នាក់ ដើម្បីដាក់ឱ្យបោះឆ្នោតជាកីឡាករដែលស៊ុតចូលទីល្អជាងគេ និង កីឡាករដែលល្អជាងគេប្រចាំការប្រកួតកន្លងទៅនោះផងដែរ​។

ខាងក្រោមគឺជាកីឡាករដែលជាប់ជា Man Of The Match សម្រាប់ការប្រកួតនិមួយៗក្នុង ៤ប្រកួត នៅក្នុងថ្ងៃប្រកួតទី៤ ៖
១. Kyaw Zin Htet ( មីយ៉ាន់ម៉ា )
២. Alvaro Silva ( ហ្វីលីពីន )
៣. សុះ ស៊ូហាណា ( កម្ពុជា )
៤. Ikshan Fandi ( សិង្ហបុរី )

ខាងក្រោមគឺជាកីឡាករដែលរកបានគ្រាប់បាល់ក្នុងការប្រកួតថ្ងៃទី ៤ ដែលជ្រើសរើសដាក់ឱ្យបោះឆ្នោត៖
១. Ikshan Fandi ( របស់ សិង្ហបុរី ទាត់ចូលទី ទីម័រខាងកើត )
២. ចាន់ វឌ្ឍនាកា (របស់ កម្ពុជា ទាត់ចូលទី ឡាវ )
៣. Somxay Keohanam ( របស់ឡាវ ទាត់ចូលទី កម្ពុជា )
៤. កែវ សុខផេង ( របស់កម្ពុជា ទាត់ចូលទី ឡាវ )

សម្រាប់លីងដើម្បីធ្វើការបោះឆ្នោត សូមចុចខាងក្រោមនេះ៖

Matchday Four Player of the Round

Matchday Four Goal of the Round

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT