Bruno ថា Garnacho អត់​សម​ឈ្នះ MOTM ​តែ​គួរ​ជា​មិត្ត​រួម​ក្លឹប​ម្នាក់​នេះ នាំ​ឲ្យ​ម្នាក់ៗ​នឹក​ដល់​សម្តី Benzema

នៅ​ប្រកួត​ក្នុង​ទឹកដី Goodison Park កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​អាទិត្យ ក្លឹប​ម្ចាស់ផ្ទះ​បាន​បរាជ័យ​ស្ពឹក​មុខ ០-៣ ក្រោម​ថ្វី​ជើង Man United នេះ​បើ​ទោះ​បី​ខាង​ស្ករ​គ្រាប់​ខៀវ ​មាន​ឱកាស​គ្រប់គ្រង​បាល់​ច្រើន ឱកាស​ស៊ុត​ច្រើន​ជាង ក៏​មិន​អាច​បញ្ចប់​ទី​សូម្បី​មួយ។

យើង​សារ​ថយ​ក្រោយ​ទៅ​មើល​ស្ថិតិ​ជា​រួម​ប្រកួត​នោះ Everton ​ដឹក​បាល់​លេង ៥១ ភាគរយ បញ្ជូន ៤៤៣ ប៉ះ ស៊ុត​សរុប ២៤ លើក ចំ​គោលដៅ ៦ រក​បាន ០ គ្រាប់ ស្រប​ពេល​ដែល​ខាង​ភ្ញៀវ ស៊ុត​ចំ​គោលដៅ ៤ លើក ក្នុង​ចំណោម​ការ​ស៊ុត​សរុប ៩ លើក ចូល​ទី ៣ គ្រាប់។ ចាប់​អារម្មណ៍​បំផុត​គ្រាប់​បើក​ឆាក​តាំង​នាទី​ទី ៣ របស់​យុវជន​ឆ្នើម​អាហ្សង់ទីន Alejandro Garnacho ​ដែល​ជា​គ្រាប់​បាល់​លោត​ផ្កាប់​ចាន ឬ​យើង​ហៅ​ថា Bicycle Kick ​មុន​កើត​គ្រាប់​ប៉េណាល់ទី​ស៊ុត​ដោយ Marcus Rashford និង​ការ​ឆ្កឹះ​ផុត​ដៃ​អ្នកចាំទី ពី​ជើង Anthony Martial នៅ​តង់​ទី​ពីរ។

បញ្ចប់​ ៩០ នាទី​លើ​ទីលាន Garnacho ដែល​ត្រូវ​បាន​គេ​សរសើរ​មិន​ដាច់​ពី​មាត់ ជា​អ្នក​ឈ្នះ​នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត ឬ MOTM Award តែ​ការ​យល់​ឃើញ​របស់​ប្រធាន​ក្រុម Bruno Fernandes មិន​មើល​ឃើញ​យ៉ាង​ដូច្នោះ​ទេ។

បើ​ទោះ​បី​ដឹង​ថា Garnacho ជា​អ្នក​គាំទ្រ​កីឡាករ​រួម​ជាតិសាសន៍​ឯង Cristiano Ronaldo តែ​របៀប​លើក​ឡើង ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​របស់​ខ្សែ​បម្រើ Bruno បាន​យល់​ឃើញ​ផ្សេង ហើយ​ចុច​ឈ្មោះ​យុវជន​វ័យ ១៨ ឆ្នាំ និង​ទើប​ទទួល​បាន​ឱកាស​មក​បង្ហាញ​ខ្លួន​ជូន​ឈុត​ធំ​ជា​លើក​ដំបូង Kobbie Mainoo ជា​អ្នក​សក្តិសម​បំផុត។

យុវជន​កម្ពស់ ១,៧៥ ម៉ែត្រ ជាប់​ជម្រើស​ដំបូង រហូត​ដល់​នាទី ៧២ ទើប​ប្តូរ​ចេញ ​និង​ជំនួស​ចូល​ដោយ Sofyan Amrabat។ ក៏​ប៉ុន្តែ​ទម្រង់​របស់​គេ តាំង​ពី​វគ្គ​ទី​មួយ​នោះ បើ​មើល​ឲ្យ​ជ្រៅ វិភាគ​ឲ្យ​ជាក់ គឺ​ពិត​ជា​ល្អ ទាំង​ការ​ការពារ ទាំង​ការ​បង្កើត​ឱកាស​ទៅ​ប្រព័ន្ធ​ប្រយុទ្ធ។

ធំ​បំផុត​គឺ​ការ​ Clear ​ឱកាស​រក​គ្រាប់​បាល់​តាម​ស្មើ​របស់ Everton ដែល​បាល់​ផុត​អស់​អ្នកចាំទី Andre Onana នឹង​បម្រុង​ចូល​ទី​ទៅ​ហើយ តែ​ល្អ​កីឡាករ​កូន​កាត់​អង់គ្លេស-ហ្គាណា រត់​ទៅ​ស្លាយ​ថ្ពក់​ផ្តាច់​បាល់​នោះ​ចេញ​ទាន់​ពេលវេលា។ ជាង​នេះ​ម្ចាស់​អាវ​លេខ ៣៧ ក៏​មើល​ទៅ​លេង​ដោយ​ភាព​ជឿជាក់ ឥត​ញញើត​ខាង​គូ​ប្រជែង ដ្បិត​បើ​បទពិសោធន៍​នៅ​ក្មេង​ខ្ចី។

មតិ​លើក​ឡើង​របស់ Bruno៖ “Garnacho គេ​មិន​មែន​ជា​កីឡាករ​ល្អ​នៅ​ឡើយ​ទេ តែ​គេ​មាន​អនាគត​ដ៏​ធំ​នៅ​ពេល​ខាង​មុខ យើង​រំពឹង​ទទួល​បាន​ច្រើន​ចេញ​ពី​គេ សាមី​ខ្លួន​ក៏​ដូច​គ្នា ដឹង​ថា​គេ​អាច​បង្កើត​សមិទ្ធផល​ច្រើន​ជាង​នេះ”។

លោក​បន្ត៖ “ខ្ញុំ​តែងតែ​និយាយ​អំពី Kobbie គេ​សក្តិសម​នឹង​ទទួល​បាន​ MOTM គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ គ្រាន់​ថា​មនុស្ស​ជា​ច្រើន បាន​និយាយ​អំពី Garnacho ត្រង់​គេ​ជា​អ្នក​រក​បាន​គ្រាប់​បាល់ តែ​ជា​រួម​អ្វី​ដែល Kobbie ​ផ្តល់​មក​កាន់​ការ​ប្រកួត អ្វី​ដែល​គេ​ផ្តល់​ជូន​ក្រុម គឺ​គ្រប់​គ្នា​បាន​ដឹង​ច្បាស់​ណាស់”។

ពាក់ព័ន្ធ​នឹង​ភាព​ចម្រូងចម្រាស​នៃ​ការ​ផ្តល់​ជូន​ពាន​ឯកត្តជន MOTM នេះ​ដែរ ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​នឹក​ដល់​សម្តី Karim Benzema ធ្លាប់​លើក​ឡើង​កាល​ឆ្នាំ ២០២១ គឺ​ស្រដៀង​នឹង​ការ​វាយ​តម្លៃ​ពេល​នេះ​អ៊ីចឹង។ អតីត​សមាជិក Madrid និយាយ​កាល​នោះ៖ “បាល់ទាត់​សព្វថ្ងៃ​ហាក់​ក្លាយ​ជា​ប្រកួត​មួយ​ដែល​កីឡាករ​អាច​លេង​មិន​បាន​ល្អ​រយៈ​ពេល ៩០ នាទី ហើយ​ត្រឹម​ការ​រក​គ្រាប់​បាល់​របស់​គេ​មួយ​គ្រាប់ ក៏​អាច​មាន​ឈ្មោះ​ជា Man of the Match”។

ខ្លា​ចាស់​សញ្ជាតិ​បារាំង​បន្ថែម៖ “ខ្ញុំ​អត់​ចង់​ក្លាយ​ខ្លួន​ឯង​ជា​កីឡាករ​របៀប​ហ្នឹង​ទេ ពោល​ចង់​ជា​ខ្សែ​ប្រយុទ្ធ​គំរូ​មួយ ដោយ​មិន​ត្រឹម​តែ​ដឹង​របៀប​បញ្ចប់​ទី តែ​ក៏​ដឹង​អំពី​របៀប​លេង​ជា​រួម​ផង​ដែរ មួយ​ប៉ះ​ពីរ ការ​បម្លាស់​ទី គ្រប់​យ៉ាង​គឺ​ត្រូវ​ដឹង​ច្បាស់”៕

ប្រភព៖ បរទេស

  • Bruno ថា Garnacho អត់​សម​ឈ្នះ MOTM ​តែ​គួរ​ជា​មិត្ត​រួម​ក្លឹប​ម្នាក់​នេះ នាំ​ឲ្យ​ម្នាក់ៗ​នឹក​ដល់​សម្តី Benzema