ក្នុងអំឡុងពេលប្រកួតរវាងអាហ្សង់ទីនជាមួយប្រេស៊ីលកាលពីថ្ងៃអង្គារ ខ្សែប្រយុទ្ធប្រេស៊ីល Rodrygo មានការឆ្លេីយឆ្លងគ្នាដ៏ក្តៅគគុកជាមួយអតីតតារាបាល់ទាត់ឆ្នេីមរបស់ពិភពលោ Lionel Messi និងខ្សែបម្រើ Rodrigo de Paul។អាកប្បកិរិយារបស់ Messi បានធ្វេីឲ្យអ្នកវិភាគ RMC Sport និងជាអតីតកីឡាករ PSG លោក Jérôme Rothen រិះគន់ចំៗ។
Rothen បាននិយាយនៅលើ RMC Sport ថា៖
“ជាថ្មីម្តងទៀត ខ្ញុំមិនភ្ញាក់ផ្អើលចំពោះអាកប្បកិរិយារបស់ពួកគេទេ។ វាតែងតែបែបនេះជាយូរមកហើយ។ លេីកលែងតែការប្រកួតបាល់ទាត់ពិភពលោកប៉ុណ្ណោះដែលបានពង្រឹងពួកគេទៅក្នុងអាកប្បកិរិយាល្អជាងនេះ។ ពួកគេគឺជាជើងឯកពិភពលោក ហើយយើងសូមអបអរសាទរចំពោះពួកគេ។ ក្រុមរបស់ Messi អ្នកត្រូវតែសរសេីរ Messi… គាត់ធ្វេីបានល្អណាស់។
យើងចងចាំយ៉ាងច្បាស់ថាពួកគេអាចទទួលបានអត្ថប្រយោជន៍ពីកីឡាករទី 12 ដ៏ល្បីល្បាញនាពេលនោះ។ អ្វីដែលប្រាកដនោះគឺថានេះមិនមែនជាក្រុមល្អបំផុតក្នុងលោកទេ។ (…) បើនិយាយពីអាកប្បកិរិយា ពួកគេជាលេខមួយក្នុងការយកប្រៀបខ្លួនឯងជាងអ្នកដទៃ”៕
ប្រភព៖ បរទេស