Ferran Torres បង្ហាញពីភាពខុសគ្នារវាង Pep និង Xavi

Torres បានចុះហត្ថលេខាជាមួយ Manchester City របស់លោក Guardiola ពី Valencia នៅរដូវក្តៅឆ្នាំ 2020 ដោយបានចំណាយពេលត្រឹមតែមួយឆ្នាំកន្លះនៅប្រទេសអង់គ្លេស មុនពេលត្រលប់ទៅអេស្ប៉ាញជាមួយនឹងក្រុម Barcelona ដោយចូលរួមជាមួយក្រុមរបស់ Xavi ក្នុងខែមករា ឆ្នាំ 2022។Torres បានកោតសរសើរចំពោះគ្រូបង្វឹកដ៏អស្ចារ្យបំផុតគ្រប់ពេលវេលាម្នាក់នៅក្នុងលោក Guardiola ថា៖

“វាចម្លែកខ្លាំងណាស់ របៀបដែលគាត់គ្រោងនឹងហ្វឹកហាត់។ មួយថ្ងៃ 24 ម៉ោង គាត់មើលតែបាល់ទាត់ និងរកវិធីកែលំអរក្រុមឲ្យកាន់តែប្រសេីរ។

អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺថានៅក្នុងការពិភាក្សាមុនការប្រកួត គាត់ប្រាប់អ្នកពីអ្វីដែលនឹងកើតឡើង អ្នកឈរនៅទីនេះ មិត្តរួមក្រុមរបស់អ្នកនឹងនៅទីនោះ។ គាត់គិតគូរយ៉ាងល្អិតល្អន់។”

Torres បានបន្តរៀបរាប់ពី Xavi ដែលគាត់បានសរសេីរថាជាគ្រូបង្វឹកល្អឥតខ្ចោះ សម្រាប់ Barcelona នាពេលឥឡូវនេះ។ គាត់បាននិយាយថា៖

“គាត់ចូលចិត្តជំរុញកីឡាករឱ្យបញ្ចេញសមត្ថភាពដ៏ល្អបំផុតឲ្យអស់ពីអ្វីដែលខ្លួនមាន។ គាត់ចូលចិត្តធ្វេីតាមទស្សនៈរបស់ Pep, Luis Enrique និងសាលាថ្នាល Barca ខ្លាំងណាស់។គាត់គឺជាគ្រូបង្វឹកដ៏ល្អឥតខ្ចោះសម្រាប់ Barca។ បន្តិចម្ដងៗ គាត់កំពុងផ្លាស់ប្តូរប្រព័ន្ធ ដោយសារតែបាល់ទាត់មានការវិវឌ្ឍឥតឈប់ឈរ។ សំខាន់ជាងនេះទៅទៀត គាត់ចង់កែលម្អ គាត់តែងតែគិតថាតើគាត់អាចធ្វើអ្វីបានដើម្បីជួយកីឡាករបាល់ទាត់”៕

ប្រភព៖ បរទេស

  • Ferran Torres បង្ហាញពីភាពខុសគ្នារវាង Pep និង Xavi