ណាហ្គាវើល នឹងជាក្រុមកម្ពុជាទីពីរ ដែលចូលរួមវគ្គជម្រុះពូល AFC Cup 2019

ក្រោយការចាប់ឆ្លោតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC នារសៀលថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ បានបង្ហាញថា ណាហ្គាវើល ក្នុងនាមជាក្រុមជើងឯកលីគកំពូលកម្ពុជា នឹងត្រូវជ្រើសរើសចូលទៅក្នុងវគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2019 ។

ដូចនេះ ណាហ្គាវើល គឺជាក្រុមទីពីរ បន្ទាប់ពី បឹងកេត ដែលបានបង្ហាញវត្តមាននៅក្នុងការប្រកួតពានរង្វាន់អន្តរជាតិ ដ៏ធំលំដាប់ទីពីរនៅក្នុងទ្វីបអាស៊ី ខណៈដែល ភ្នំពេញក្រោន ធ្លាប់បង្ហាញខ្លួនត្រឹមវគ្គជម្រុះបឋមប៉ុណ្ណោះ ។

បើត្រឡប់ទៅកាលពីឆ្នាំ ២០១៧ កន្លងទៅ ណាហ្គាវើល ធ្លាប់បានចូលរួមក្នុងពានរង្វាន់នេះម្តងរួចមកហើយ ដោយកាលនោះស្ថិតនៅក្នុងវគ្គជម្រុះពូលដំណាក់កាលបឋម តែពុំមានលទ្ធភាពបន្តទៅវគ្គបន្ទាប់ទៀត ដោយប្រកួត ២លើក ស្មើ ១ និងចាញ់ ១ ។

ណាហ្គាវើល នឹងត្រូវស្ថិតនៅក្នុងពូល F រួមជាមួយក្រុម Tampine Rovers របស់សិង្ហបុរី និង Hanoi របស់វៀតណាម Yangon United របស់មីយ៉ាន់ម៉ា (ប្រសិនក្រុមទាំងពីររបស់ វៀតណាម និងមីយ៉ាន់ម៉ា ប្រកួតឈ្នះវគ្គជម្រុះនៅពាន AFC Champions League មានន័យថានឹងមានក្រុមជំនួសមកចូលរួមវិញ ) ។ ការប្រកួតនឹងចាប់ផ្តើមពីចុងខែកុម្ភៈ ឆ្នាំ ២០១៩ តទៅ ៕

  • ណាហ្គាវើល នឹងជាក្រុមកម្ពុជាទីពីរ ដែលចូលរួមវគ្គជម្រុះពូល AFC Cup 2019