អ្នកចាំទីដៃទី១ អាហ្សង់ទីនមិនអាចទៅលេង World Cup បានទេ

Sergio Romero អ្នកចាំទីដៃទីមួយរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន មិនអាចចូលរួមព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ីនោះទេ ដោយសារតែមានរបួសអំឡុងពេលហ្វឹកហាត់។

ដំបូងឡើយ Romero បានជាប់ឈ្មោះទៅហើយ ហើយថែមទាំងបានហ្វឹកហាត់ជាមួយសមាជិកក្រុមដទៃទៀតផងដែរ។ តែគួរឱ្យសោកស្ដាយ ពេលហ្វឹកហាត់នោះ បានធ្វើឱ្យរូបគេមានបញ្ហារបួសជង្គង់ ហើយក្រោយពីពិនិត្យមើលទៅ រូបគេមិនអាចទៅលេងនៅ World Cup បានឡើយ។ ការអវត្តមាននេះ នឹងធ្វើឱ្យ Willy Caballero អ្នកចាំទីរបស់ក្លឹប Chelsea នឹងក្លាយជាដៃទី១របស់ជម្រើសជាតិអាហ្សង់ទីនវិញ។

Romero ជាអ្នកចាំទីដៃទី២នៅក្លឹបអាជីព Manchester United ហើយសម្រាប់ជម្រើសជាតិវិញ រូបគេចាប់បាន៩៤ប្រកួត ប៉ុន្តែមិនទាន់អាចជួយក្រុមអាហ្សង់ទីនលើកពានធំនោះទេ។ ដោយឡែកកម្រិតយុវជនវិញ រូបគេជួយ U20 អាហ្សង់ទីនឈ្នះ FIFA U20 World Cup បាននៅឆ្នាំ២០០៧កន្លងទៅ៕ប្រភព៖ SkySports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT