ថ្មីៗនេះ Messi ត្រូវបានគ្រងដំណែងជាម្ចាស់ពានរង្វាន់ Ballon d’Or លើកទី ៨ ក្នុងអាជីពរបស់ខ្លួន។
ប៉ុន្តែនៅចុងទស្សវត្សរ៍ឆ្នាំ ២០០០ និងដើមឆ្នាំ ២០១០ ទាំង Messi និង Ronaldo គឺជាកីឡាករពីររូបដែលលេចធ្លោជាងគេក្នុងពិភពបាល់ទាត់។ទោះជាយ៉ាងណាក៏ដោយ Mikel បានបង្ហាញថាមិនមានការប្រៀបធៀបអ្វីច្រេីននោះទេ រវាងអ្នកទាំងពីរនៅពេលនិយាយអំពីការលេងជាមួយពួកគេ។
ថ្លែងទៅកាន់ Rio Ferdinand Presents FIVE អតីតតារា Chelsea បានលើកឡេីងពីរបៀបដែលក្រុមតោខៀវបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេដើម្បីដោះស្រាយជាមួយអ្នកទាំងពីរ។ គាត់បាននិយាយថា៖
“នៅពេលដែលយើងលេងជាមួយ Manchester United នៅពេលដែល Cristiano នៅទីនោះ យើងដឹងថា Ashley Cole នឹងដោះស្រាយជាមួយគាត់បាន។ គាត់មានសមត្ថភាពដោះស្រាយជាមួយ Ronaldo។
ប៉ុន្តែរាល់ពេលប្រកួតជាមួយ Barcelona ព្រះអេីយ ការហ្វឹកហាត់ពេញមួយសប្តាហ៍គឺនិយាយតែអំពី Messi។
យើងត្រូវមានកីឡាករពីរ ទៅបីនាក់តាមបិទគាត់ អ្នកមិនអាចការពារមួយទល់នឹងមួយជាមួយគាត់បានទេ។ វាមិនអាចទៅរួចទេ។ អ្នកនឹងស្លា.ប់មិនខាន”៕
ប្រភព៖ បរទេស