Modric នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ

Luka Modric នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីចូលរួមជាមួយ Saudi Pro League នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ។កីឡាករសញ្ជាតិក្រូអាតវ័យ ៣៨ ឆ្នាំរូបនេះត្រូវបានកាត់បន្ថយពេលវេលាលេងរបស់គាត់ ដោយសារការចុះហត្ថលេខាលើតារាឆ្នើមអង់គ្លេស Jude Bellingham។ភ្នាក់ងាររបស់ Modric ធ្លាប់បានបង្ហើបថាខ្សែបម្រើរូបនេះមានការផ្តល់ជូនជាច្រើនពីក្លឹបផ្សេងទៀត។ គាត់បាននិយាយថា៖

“រដូវក្តៅនេះមានការចាប់អារម្មណ៍។ កីឡាករ​មាន​ការ​ផ្តល់​ជូន​ជា​ច្រើន​​ក្លឹប​ផ្សេង​ៗ។ បច្ចុប្បន្ន Modric កំពុងគិតអំពី Real Madrid ប៉ុន្តែគំនិតនៃការផ្លាស់ទៅ Saudi Pro League គឺអាចទៅរួច ប្រសិនបើសំណើរសមស្រប។

ហើយឥឡូវនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ Modric មើលទៅនឹងបញ្ចប់អាជីពរយៈពេល ១២ ឆ្នាំរបស់គាត់នៅ Los Blancos នៅចុងបញ្ចប់នៃរដូវកាលនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT