ឪពុករបស់ Luis Diaz អះអាងថាកូនប្រុសមានក្តីសុបិនចង់ក្លាយជាកីឡាករ Barca

តារាឆ្នើមរបស់ Liverpool កីឡាករ Luis Diaz អាចជាគោលដៅផ្ទេរនៅថ្ងៃអនាគតសម្រាប់ Barcelona នេះបេីយោងតាមឪពុករបស់គាត់។Diaz Sr បាននិយាយចេញពីបំណងប្រាថ្នារបស់កូនប្រុសរបស់គាត់ក្នុងការលេងឱ្យ Barcelona នៅថ្ងៃណាមួយ បើទោះបីជាស្ថិតនៅក្រោមកិច្ចសន្យានៅ Anfield រហូតដល់ឆ្នាំ 2027 យ៉ាងណាក្តី។

តាម​ការ​លើក​ឡើង​ពី​គេហទំព័រ Win Sports របស់​កូឡុំប៊ី គាត់បាននិយាយថា៖

“ទំនាក់ទំនងផ្ទេរទៅក្លឹប Barcelona? គាត់មិនបានប្រាប់ខ្ញុំអ្វីទាំងអស់អំពី Barca ប៉ុន្តែ Luis គឺជាអ្នកគាំទ្រក្លឹប Barca ហើយក្តីសុបិន្តរបស់គាត់គឺចង់ក្លាយជាកីឡាករ Barca។ ប្រសិន​បើ​ឱកាស​មក​ដល់ គាត់​នឹង​មិន​មាន​បញ្ហា​ក្នុង​ការ​ចូល​រួម​ជាមួយ Barcelona ឡើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT