ថ្លែងនៅក្នុងសន្និសីទកាសែតដំបូងនៅប្រទេសបារាំងចាប់តាំងពីពាក់កណ្តាលខែមិថុនាមក Kylian Mbappé បាននិយាយពីអ្នកឈ្នះពាន Ballon d’Or ២០២៣។ Mbappé ជាបេក្ខភាពលេខ៣ ក្នុងពានរង្វាន់ដ៏អស្ចារ្យមួយនេះ ដោយបានជួយក្រុមបារាំងឡេីងទៅដល់វគ្គផ្តាច់ព្រ័ត្រ World Cup ២០២២ ខណៈ Haaland ដែលជាគូប្រជែងដ៏ស្វិតស្វាញជាមួយ Messi បញ្ចប់ទៅដោយលទ្ធផលលេខ២ ក្រោយជួយឲ្យក្រុម Man City ឈ្នះពានបីដ៏អស្ចារ្យមិនធ្លាប់មាន។
នៅទីបំផុត Messi ទទួលបានលេខ១ និងឈ្នះពាន Balloon d’Or ទី៨ ក្នុងអាជីពដ៏អស្ចារ្យរបស់ខ្លួន។
Mbappé បាននិយាយថាជាលេីកដំបូងទាក់ទងនឹងការឈ្នះពាន Ballon d’Or ២០២៣ ថា៖
“Messi ត្រូវតែឈ្នះវា គាត់បានឈ្នះ World Cup គាត់គឺជាមនុស្សដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។
Haaland មានរដូវកាលដ៏អស្ចារ្យមួយ ខ្ញុំក៏ដូច្នោះដែរ… ប៉ុន្តែបន្ទាប់ពីការឈ្នះ World Cup វាលែងសំខាន់ទៀតហេីយ។ នៅយប់ថ្ងៃទី១៨ ខែធ្នូ ខ្ញុំបានដឹងថាខ្ញុំបានចាញ់ World Cup… និងបាត់បង់ Ballon d’Or ផងដែរ។ Leo សក្តិសមនឹងឈ្នះវា”៕
ប្រភព៖ បរទេស