Mikel Arteta ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់អង់គ្លេសជុំវិញការអត្ថាធិប្បាយដែលគាត់ដែលបានធ្វើឡេីងបន្ទាប់ពីការបរាជ័យរបស់ Arsenal ទៅក្រុម Newcastle កាលពីដើមខែនេះ។គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានរិះគន់ការសម្រេចចិត្តរបស់ VAR ដែលមិនបដិសេធគ្រាប់បាល់របស់ Anthony Gordon ក្នុងការបរាជ័យ 1-0 របស់ក្រុមរបស់គាត់នៅឯកីឡដ្ឋាន St James’ Park ថាជារឿងអាម៉ាស់ខ្លាំងណាស់។
សេចក្តីថ្លែងការណ៍របស់ FA សរសេរថា៖
“Mikel Arteta ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ FA Rule E3.1 បន្ទាប់ពីមានការអត្ថាធិប្បាយដែលគាត់បានធ្វើនៅក្នុងបទសម្ភាសន៍លេីប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីការប្រកួត Premier League របស់ Arsenal ជាមួយ Newcastle United នៅថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា។
វាត្រូវបានចោទថាការអត្ថាធិប្បាយរបស់គាត់ជាការប្រព្រឹត្តខុស ខណៈដែលពួកគេកំពុងប្រមាថចំពោះមន្ត្រីនៃការប្រកួត និងធ្វើឱ្យខូចដល់ការប្រកួត និងនាំឱ្យការប្រកួតនេះមិនមានបាត់បង់តម្លៃ”៕
ប្រភព៖ បរទេស