Mbappe ​ធ្លាក់​ចេញ​ពី​៥​នាក់​ចុង​ក្រោយ ​ពាន​រង្វាន់ Golden Boy ​ហើយ

Kylian Mbappe ​មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​៥​នាក់​ចុង​ក្រោយ ​ដណ្ដើម​ពាន​រង្វាន់ Golden Boy 2018 ​ឡើយ ​បើ​ទោះ​ជា​រូបគេ​ឈ្នះ​ពាន​រង្វាន់ World Cup 2018 ​ជាមួយ​ជម្រើស​ជាតិ​បារាំង​ក៏​ដោយ។

ចំពោះ​បញ្ជី​ទាំង​៥​នាក់​នោះ​វិញ គឺ​ Trent Alexander-Arnold ​របស់ Liverpool ​កីឡាករ Vinicius Junior ​របស់​ក្រុម Real Madrid ​និង​កីឡាករ​៣​នាក់​ទៀត​គឺ Patrick Cutrone , Dutch duo Justin Kluivert ​និង​ Matthijs de Ligt។ ដោយ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​៥​នាក់​នេះ ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

Mbappe ​វ័យ​១៩​ឆ្នាំ ​ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​បាន​មតិ​ទូទៅ​គិត​ថា​នឹង​អាច​ឈ្នះ​ពាន​រង្វាន់​កិត្តិយស​ខាង​លើ​នេះ​២​ឆ្នាំ​ជាប់​គ្នា​មិន​ខាន ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​នៅ​ឆ្នាំ​នេះ​រូបគេ​បែរ​ជា​មិន​ជាប់​សូម្បី Top5 ​ទៅ​វិញ។ យ៉ាងណាមិញ ​វា​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ​ថា​នរណា​នឹង​ឈ្នះ​ពាន​រង្វាន់ Golden Boy ​នេះ ​ដោយ​ការ​ប្រកាស​អ្នក​​ឈ្នះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ពាន​រង្វាន់​ខាង​លើ​នេះ បង្កើត​ឡើង​ដោយ Tuttosport ​របស់​អ៊ីតាលី ​នៅ​ឆ្នាំ​២០០៣។ ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​កាសែត​៣៥​ស្ថាប័ន​ផ្សេង​គ្នា ​ដើម្បី​បោះ​ឆ្នោត​ស្វែង​រក​អ្នក​ឈ្នះ៕ប្រភពDailyMail

  • Mbappe ​ធ្លាក់​ចេញ​ពី​៥​នាក់​ចុង​ក្រោយ ​ពាន​រង្វាន់ Golden Boy ​ហើយ