ការបរាជ័យរបស់ Boca Juniors ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa Libertadores បានប្រែទៅជាសោក.នាដកម្មបន្ទាប់ពីក្រុមអ្នកគាំទ្រ Boca Juniors បានផ្តាច់.ជីវិតរបស់ខ្លួនបន្ទាប់ការប្រកួត។Marcelo Morales មានអាយុត្រឹមតែ 23 ឆ្នាំប៉ុណ្ណោះដែលធ្វើការជាប៉ូលីសនៅទីក្រុង Buenos Aires និងជាអ្នកគាំទ្រ Boca ដ៏ងប់ងល់ខ្លាំងបំផុតម្នាក់។
យោងតាមទូរទស្សន៍ Crónica កីឡាករ Marcelo មិនអាចទ្រាំទ្រនឹងការឈឺចាប់នៃការបរាជ័យ ហើយនោះជាមូលហេតុដែលគាត់បានធ្វើការសម្រេចចិត្តបែបនេះ។សារព័ត៌មានបានសម្ភាសម្តាយរបស់ Marcelo ដែលបានបញ្ជាក់ថា កូនប្រុសរបស់នាងបានធ្វើការសម្រេចចិត្តនេះ ដោយសារតែគាត់ជាអ្នកគាំទ្រ Boca។
នាងថែមទាំងបាននិយាយថាប៉ុន្មានថ្ងៃមុន Marcelo បានគំរាម.សម្លា.ប់ខ្លួនឯងប្រសិនបើ Boca មិនឈ្នះពានរង្វាន់ ប៉ុន្តែពួកគាត់មិនបានចាប់អារម្មណ៍សំដីគាត់ទេ។ គួរឲ្យស្ដាយណាស់ ពួកគេបានរកឃើញកូនប្រុសរបស់នាង ដែលគ្មាន.ជីវិត នៅព្រឹកថ្ងៃអាទិត្យនេះ ដោយដេកនៅលើគ្រែ៕