ខ្សែប្រយុទ្ធ Olivier Giroud រកឃើញគ្រាប់បាល់របស់ខ្លួនទៀតហើយនៅក្រុមជម្រើសជាតិបារាំង ដោយបានទាត់បាល់ប៉េណាល់ទី១គ្រាប់ ក្នុងជ័យជម្នះបារាំង ១-០ អ៊ុយរុយហ្គាយ។
បារាំង ក្រុមម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup 2018 នៅតែរក្សាបាននៅភាពខ្លាំងរបស់ខ្លួន បើទោះជាធ្លាក់ចេញពីពាន UEFA Nations League ក៏ដោយ។ ជាក់ស្ដែងក្នុងការប្រកួតទល់ក្រុមអ៊ុយរុយហ្គាយនៅយប់មិញ ពួកគេទទួលបានជ័យជម្នះ ដោយឈ្នះក្នុងលទ្ធផល ១-០។ ១គ្រាប់ក្នុងការប្រកួតនេះ ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Olivier Giroud ។
និយាយពី១គ្រាប់យប់មិញនេះដែរ គឺជាគ្រាប់បាល់ទី៣៣របស់ខ្សែប្រយុទ្ធលេងនៅក្លឹប Chelsea ហើយ ក្នុងការបង្ហាញខ្លួនឱ្យជម្រើសជាតិបារាំង។ រកបាន៣៣គ្រាប់នេះដែរ បានធ្វើឱ្យរូបគេក្លាយជាកីឡាករនៅលេខរៀងទី៤ រកគ្រាប់បាល់បានច្រើនបំផុតឱ្យបារាំងក្នុងប្រវត្តិសាស្ត្រ៕ប្រភពDailyMail