Ten Hag ថាវាមិនអាចទៅរួចទេក្នុងការធ្វើឱ្យ Man Utd លេងដូចក្រុម Ajax ដែលគាត់ធ្លាប់ទទួលបានជោគជ័យ

Erling Haaland រកបាន 2 គ្រាប់សម្រាប់ក្រុមម្ចាស់ជើងឯក Premier League មុនពេល Phil Foden បន្ថែមគ្រាប់ទី 3 ក្នុងជំនួប Manchester Derby នៅ Old Trafford។Ten Hag ដែលបានឃេីញក្រុមរបស់គាត់ធ្លាក់ទៅលេខ 8 ក្នុងតារាង Premier League បាននិយាយសារភាពដ៏គួរឱ្យភ្ញាក់ផ្អើលទាក់ទងនឹងក្រុម Ajax ដែលគាត់ទទួលបានជោគជ័យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ 2019។

គាត់បានប្រាប់ ViaPlay បន្ទាប់ពីបរាជ័យថា៖

“យើងនឹងមិនលេងបាល់ទាត់ដូចដែលយើងលេងនៅ Ajax នៅទីនេះទេ។ ឥឡូវនេះ ខ្ញុំមានកីឡាករផ្សេងទៀត នោះមិនមែនជាមូលហេតុដែលខ្ញុំមកទីនេះទេ។នោះមិនស្ថិតនៅក្នុង DNA របស់ Manchester United ទាល់តែសោះ។ បាល់ទាត់នៅ Ajax គឺធម្មតាណាស់ នៅទីនេះយើងនឹងលេងដោយផ្ទាល់ៗច្រេីនជាង។ យើងក៏មានកីឡាករសម្រាប់លេងបែបនេះដែរ ជាពិសេសនៅជួរមុខ”៕

ប្រភព៖ បរទេស

  • Ten Hag ថាវាមិនអាចទៅរួចទេក្នុងការធ្វើឱ្យ Man Utd លេងដូចក្រុម Ajax ដែលគាត់ធ្លាប់ទទួលបានជោគជ័យ