កាលពីរដូវក្ដៅកន្លងទៅ PSG បានដាក់តម្លៃ៨០លានផោន ដើម្បីទិញយក Rakitic ពីក្រុម FC Barcelona ប៉ុន្តែមិនបានសម្រេចឡើយ។
នៅគ្រានោះ សាមីខ្លួន Rakitic បាននិយាយថាមិនចង់ទៅលេងនៅទីណាក្រៅពី Barcelona ឡើយ ទើបមិនសម្រេចចិត្តចាកចេញទៅណា។ យ៉ាងណាមិញ មានរឿងមួយទៀតដែលនៅពីក្រោយនេះ គឺ Barcelona ឯណោះ បានដាក់លក្ខខណ្ឌមួយយ៉ាងល្អសម្រាប់រូបគេ។ លោក Valverde បានធានាដល់កៅអីជម្រើស១១នាក់ដំបូងគ្រប់ប្រកួតតែម្ដងដល់ Rakitic ទើបបានជាគេសម្រេចចិត្តបន្ដស្នាក់នៅ។
នានៅរដូវកាលនេះ នៅលីគអេស្ប៉ាញ La Liga ខ្សែបម្រើក្រូអាតពិតជាបានលេងជម្រើស១១នាក់ដំបូងរហូតមែន ដោយ១២ប្រកួតកន្លងមក លេងបានជម្រើស១១នាក់ដំបូងបាន១១ប្រកួតទៅហើយ។ យ៉ាងណាមិញ រូបគេនៅត្រូវខកខានលេង២ទៅ៣សប្ដាហ៍ខាងមុខនេះ ក្រោយពីមានរបួសពេលលេងឱ្យក្រុមជម្រើសជាតិក្រូអាត ទល់ក្រុមអេស្ប៉ាញ ក្នុងពានរង្វាន់ UEFA Nations League ៕ប្រភពDailyMail