អ្នកកាសែតអេស្ប៉ាញអំពាវនាវឱ្យ FIFA ដកពាន World Cup ពីអាហ្សង់ទីន បន្ទាប់ពី Papu Gomez ជាប់ម្រាមដោយសារប្រើសារ.ធាតុ.ញៀន

អ្នកកាសែតជនជាតិអេស្ប៉ាញ Tomas Roncero បានស្នើសុំឱ្យដកតំណែងជើងឯក FIFA World Cup 2022 ពីអាហ្សង់ទីន បន្ទាប់ពីកីឡាករ Alejandro ‘Papu’ Gomez ត្រូវបានពិន័យហាមរយៈពេលពីរឆ្នាំដោយសាររកឃើញប្រើប្រាស់សារធាតុញៀន។Gomez បានធ្វើតេស្តវិជ្ជមានកាលពីខែតុលា ដោយរកឃើញសារធាតុញៀន Terbutaline ដែលជាប្រភេទថ្នាំត្រូវបានគេយកទៅប្រើដើម្បីរំងាប់វិបត្តិ Bronchospasm។ គាត់កំពុងលេងឱ្យ Sevilla ក្នុងអំឡុងពេលនោះ ហើយថែមទាំងតំណាងឱ្យអាហ្សង់ទីនក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅ Qatar។Gomez បានលេងក្នុងការប្រកួតចាញ់ 1-2 វគ្គចែកពូលជាមួយអារ៉ាប៊ីសាអូឌីត និង 2-1 វគ្គ ១៦ ក្រុម ជាមួយអូស្ត្រាលី។ ចាប់តាំងពីការហាមប្រាមរបស់ កីឡាករ Sevilla លោក Roncero បានអំពាវនាវឱ្យមានការដកតំណែងជើងឯក World Cup របស់អាហ្សង់ទីនវិញ។អ្នកកាសែតបាននិយាយនៅលើ X ថា៖

“FIFA គួរតែដកពាន World Cup ពីអាហ្សង់ទីន”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT