Mikel Arteta បង្ហាញពីការដាស់តឿនរបស់ Pochettino និងលើកសរសើរពីភាពដឹកនាំ

ដោយបានយកឈ្នះក្នុងលទ្ធផល 1-0 លើម្ចាស់ជើងឯក Premier League ក្រុម Manchester City ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ Arsenal នឹងប៉ះ Chelsea របស់លោក Mauricio Pochettino នៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃសៅរ៍។ក្រុមកាំភ្លើងធំបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 2 ក្នុងតារាង មិនទាន់ចាញ់ និងមានពិន្ទុស្មើគ្នាជាមួយនឹងក្រុមកំពូលតារាង Tottenham នៃភាគខាងជើង ទីក្រុងឡុងដ៍។

លើសពីនេះទៅទៀត ខណៈពេលដែល Pochettino ស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាកក្នុងអាជីពដឹកនាំនៅ Chelsea ក្រុមរបស់គាត់មានការងើបឡើងវិញ បន្តិចក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានឈ្នះបីដងជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់។

នៅមុនការប្រកួតនេះ Arteta ពោរពេញដោយការសរសើរចំពោះសមភាគី Chelsea ដោយបន្ថែមថា Pochettino បានផ្តល់ដំបូន្មានដ៏ឈ្លាសវៃមួយចំនួន ដល់គាត់ មុនពេលចាប់យកអាជីពជាអ្នកគ្រប់គ្រងរបស់គាត់។ Arteta បានប្រាប់សារព័ត៌មានថា៖

“Pochetinno បានដាស់តឿនខ្ញុំ កុំឲ្យធ្វើជាគ្រូបង្វឹក។ វា​ពិបាក​ពេក។ ខ្ញុំដឹងថាគាត់នឹងក្លាយជាគ្រូបង្វឹក។ ខ្ញុំបានតាមដានគាត់យ៉ាងជិតស្និទ្ធ។ ក្នុងនាមជាកីឡាករ គាត់មានភាពជាអ្នកដឹកនាំ។ ខ្ញុំធ្លាប់មានគាត់នៅចាំជួយពីក្រោយ ហើយគាត់តែងតែបង្វឹកខ្ញុំ។ពួកយើងរស់នៅជាមួយគ្នាក្នុងសណ្ឋាគាររយៈពេល 3 ខែ។ វាមានសារៈសំខាន់ណាស់។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមាន ឥទ្ធិពលបំផុតក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។ គាត់​ចាប់​ខ្ញុំ​ដាក់​ក្រោម​ដៃគាត់ ហើយ​មើល​ថែ​ខ្ញុំ​ដូច​ជា​ប្អូនប្រុសអីចឹង”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT