Pep ជឿជាក់ថាទាំង Haaland និង Messi សមនឹងឈ្នះពាន Ballon d’Or ឆ្នាំនេះដូចគ្នា

Haaland ត្រូវ​បាន​គេ​តែងតាំង​សម្រាប់​រង្វាន់​ Ballon d’Or ដ៏​អស្ចារ្យ ​បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​បាន 52 គ្រាប់​ក្នុង​យុទ្ធនាការ​ឈ្នះពាន​បី​របស់ Manchester City។ប៉ុន្តែលោក Guardiola គ្រូបង្វឹករបស់ City តែងតែលើកសរសើរអតីតកីឡាករ Barcelona របស់គាត់ដែលបានជំរុញអាហ្សង់ទីនឱ្យទទួលបានជោគជ័យ ក្នុងការប្រកួត World Cup ឆ្នាំ 2022 គឺជាកីឡាករល្អបំផុតដែលគាត់ធ្លាប់បង្វឹក។

Guardiola បាននិយាយថា៖

“ខ្ញុំតែងតែនិយាយថា Ballon d’Or ត្រូវតែមានពីរ គឺមួយសម្រាប់ Messi និងមួយសម្រាប់កីឡាករផ្សេងទៀត។Haaland គួរតែឈ្នះ។ យើងបានឈ្នះពានរង្វាន់បីដោយសារតែគាត់ស៊ុតបញ្ចូលទីបាន 52 គ្រាប់ ប៉ុន្តែជាការពិតណាស់ Messi – រដូវកាលដ៏អាក្រក់បំផុតរបស់គាត់គឺជារដូវកាលដ៏ល្អបំផុតរបស់កីឡាករជាច្រើនផ្សេងទៀត។ អ្នកទាំងពីរសមនឹងឈ្នះពាននេះ។

តាមចិត្តចង់ ខ្ញុំចង់និយាយថា ខ្ញុំចង់ឲ្យបានមក Erling ព្រោះគាត់បានជួយយើងឱ្យសម្រេចបាននូវអ្វីដែលយើងចងសម្រេច ខ្ញុំនឹងសប្បាយចិត្ត ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកថាវាអយុត្តិធម៌ទេ ប្រសិនបើ Leo ឈ្នះ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT