Joan Laporta វាយបកទៅវិញចំពោះការចោទប្រកាន់ពីបទសូក.ប៉ាន់នៅក្នុងករណី Negreira

ប្រធានក្លឹប Barcelona លោក Joan Laporta បានច្រានចោលការចោទប្រកាន់ពីបទសូកប៉ាន់ប្រឆាំងនឹងគាត់នៅក្នុងការស៊ើបអង្កេតដែលកំពុងបន្តលើ ករណី Negreira។Laporta មិនស្ថិតក្រោមការស៊ើបអង្កេតដំបូងឡើយ រហូតទាល់តែចៅក្រម Joaquin Aguirre Lopez បានកែសម្រួលការបកស្រាយរបស់គាត់អំពីលក្ខន្តិកៈ នៃការកំណត់សម្រាប់ការស៊ីសំណូក និងអំពើពុករលួយផ្នែកកីឡា។

លក្ខន្តិកៈនៃការកំណត់សម្រាប់ការចោទប្រកាន់បែបនេះមានរយៈពេល ១០ ឆ្នាំ ហើយត្រូវបានផ្តោតលើទសវត្សរ៍ដែលឈានទៅដល់ការចាប់ផ្តើមនៃការ ស៊ើបអង្កេតចន្លោះពីខែមីនា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែចៅក្រមបានសំរេចថា តាមពិតទៅវាគួរតែទាក់ទងនឹងដប់ឆ្នាំមុនពេលឧប្បត្តិហេតុ ចុងក្រោយកើតឡើងដែលស្ថិតនៅក្រោមការស៊ើបអង្កេតដែលក្នុងករណីនេះគឺពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨។
Laporta ដែល​កាន់តំណែង​ជា​ប្រធាន​ក្លឹប Barcelona លើក​ដំបូង​រហូត​ដល់​ឆ្នាំ២០១០ ដូច្នេះ​ឥឡូវ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់។

Laporta បានប្រាប់វិទ្យុ Catalunya Radio ថា៖

“ខ្ញុំស្ងប់ស្ងាត់ រឹងមាំ និងរៀបចំរួចរាល់នូវអំណះអំណាង។ ថ្ងៃនេះ​ខ្ញុំ​និយាយ​ម្ដង​ទៀត​ព្រោះ​ខ្ញុំ​មិន​យល់​ស្រប ​ហើយ​ខ្ញុំ​ជឿ​ថា​ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋានទេ។យើង​អាច​ស្ងប់​ទៅ​បានក្នុង​រឿង​នេះ​ នឹង​មាន​ដូច​ករណី​ជា​ច្រើន​ដែល​ចៅក្រម​នេះ​បាន​លើក​ឡើង​ហើយបាន​បញ្ចប់​ការ​ប្តឹង។ គាត់​ថា​យើង​បាន​សូកប៉ាន់​អាជ្ញាកណ្តាល វា​មិន​ពិត​ទេ! យើង​បាន​ដឹង​ពី​ប្រវត្តិ​របស់​គាត់​ថា វា​អាច​ទៅ​រួច​ដែល​គាត់​នឹង​ស៊ើបអង្កេត​យើង”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT