Harry Maguire: ​អ្នកគាំទ្រ​អង់គ្លេស​ត្រឹមត្រូវ​មិនស្រែកឌឺដង​កីឡាករ​ទេ

Henderson បានធ្វើជាប្រធានក្រុមអង់គ្លេសអំឡុងពេលប្រកួតឈ្នះ 1-0 ទល់នឹងអូស្ត្រាលីកាលពីថ្ងៃសុក្រ។ ពេល​ត្រូវ​បាន​ប្តូរ​ចេញ​ គាត់​ត្រូវ​បានអ្នកគាំទ្រ មួយក្រុមធំនៅ​ Wembley ស្រែក​ឌឺដង។ ថ្លែងទៅកាន់សារព័ត៌មានក្រោយការប្រកួត មិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Maguire ដែលខ្លួនឯងក៏បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ខ្លួនឯង បានចេញមុខការពារ Henderson។ គាត់​បាន​និយាយ​ថា៖

“អ្នកគាំទ្រអង់គ្លេសត្រឹមត្រូវមិនស្រែកឌឺដងកីឡាករទេ។ ពួកគេមិនឌឺដងកីឡាករដែលលេងឱ្យប្រទេសរបស់ពួកគេ ហើយលះបង់ជីវិតរបស់ ពួកគេដើម្បីលេង និងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីធ្វើឱ្យប្រទេសនេះមានអនុស្សាវរីយ៍ល្អ និងពេលវេលាពិសេសសម្រាប់ ពួកគេ សម្រាប់អ្នកគាំទ្រ និងក្រុមគ្រួសាររបស់ពួកគេនោះទេ។

ខ្ញុំស្គាល់អ្នកគាំទ្រអង់គ្លេសកំពូលៗជាច្រើន ហើយពួកគេគឺជាអ្នកគាំទ្រអង់គ្លេសដែលនៅជាមួយខ្ញុំតាំងពីខ្ញុំបង្ហាញខ្លួនលើកដំបូង។ ពួកគេនៅពីក្រោយខ្ញុំ ហើយពួកគេនៅពីក្រោយ Jordan ផងដែរ។

អ្នក​ឮ​សំឡេង​ហ៊ោសាទរជាច្រើន និងមានការស្រែកឌឺដងខ្លះៗដែរ ប៉ុន្តែ​ពួកគេ​មិន​មែន​ជា​អ្នក​គាំទ្រ​អង់គ្លេសនោះ​ទេ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT