ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup 2022 ប្រទេសកាតា បានត្រៀមខ្លួនរួចជាស្រេចតែម្ដង ដោយរៀបចំកីឡដ្ឋាន៨ក្នុងការប្រកួតនេះ មានចម្ងាយពីគ្នាត្រឹមតែ៣៣គីឡូម៉ែត្រប៉ុណ្ណោះ។
នេះជាការប្រកួត World Cup លើកដំបូងដែលនឹងមិនលេងនៅរដូវក្ដៅនោះទេ។ ជាក់ស្ដែងការប្រកួតនឹងលើកមកលេងនៅខែវិច្ឆិកាដល់ខែធ្នូចុងឆ្នាំវិញ។ អ្វីដែលកាន់តែពិសេសទៀតនោះ កីឡដ្ឋានដែលកំពុងជួសជុលនិងធ្វើត្រៀមការប្រកួតនេះ មានចម្ងាយពីគ្នាប្រមាណ៣៣គីឡូម៉ែត្រប៉ុណ្ណោះ។ ដូច្នេះប្រទេសកាតា ក៏បានត្រៀមរៀបចំការធ្វើដំណើរជាពិសេសផងដែរ ដោយអាចឱ្យអ្នកទស្សនាមើលចប់កីឡដ្ឋានមួយ អាចបន្ដដំណើរទៅមើលនៅកីឡដ្ឋាន១ទៀតបានទាន់ពេលវេលា។
កាតា បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីធ្វើជាម្ចាស់ផ្ទះ World Cup 2022 នេះ។ គម្រោងទាំងអស់ នឹងធ្វើឱ្យរួចរាល់ទាន់ពេលវេលា បើទោះជាសល់ត្រឹម៤ឆ្នាំទៀតដល់ការប្រកួតក៏ដោយ។ ប្រធាន FIFA បានបញ្ជាក់ទៀតដែរ ប្រសិនបើកាតាត្រៀមខ្លួនបានយ៉ាងល្អយ៉ាងនេះ ខាង FIFA ក៏នឹងប្រឹងប្រែងរៀបចំឱ្យមានការប្រកួតនិងតំឡើងក្រុមឱ្យដល់៤៨ក្រុមផងដែរ៕ប្រភពDailyMail