អ្នកចាត់ការក្រុមកម្ពុជា Honda បានបញ្ជាក់ថាលោកសប្បាយចិត្តចំពោះការប្រកួតនៅល្ងាចមិញនេះ ដែលកម្ពុជាលេងល្អ និងយកឈ្នះលើក្រុមឡាវបានក្នុងលទ្ធផល ៣-១។
និយាយក្រោយចប់ការប្រកួតខាងលើនេះ Honda បានបន្ថែមទៀតថាលោក មកដឹកនាំក្រុមកម្ពុជា គឺដើម្បីឱ្យពួកគេរីកចម្រើនទៅមុខទៀត។ ខណៈដែលលទ្ធផលវិញ ទោះជាចាញ់ឬឈ្នះ ក៏មិនធ្វើឱ្យលោកពិបាកចិត្តដែរ ប៉ុន្តែអ្វីដែលសំខាន់គឺការលេងរបស់ក្រុមទាំងមូលថាបានល្អកម្រិតណា។ ការប្រកួតយប់មិញ កម្ពុជាធ្វើបានល្អ ប៉ុន្តែវាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ យើងនៅពង្រឹងបន្ថែមទៀត។
នេះជាជ័យជម្នះលើកដំបូងរបស់កម្ពុជាក្នុងរយៈពេល១៦ឆ្នាំចុងក្រោយ ដែលមានវត្តមានលេងនៅពានរង្វាន់ AFF Suzuki Cup ។ ដោយឡែកនៅមើលទៅតារាងវិញនៅឆ្នាំនេះ កម្ពុជាបានធ្លាក់ដោយស្វ័យប្រវត្តិទៅហើយ ទោះសល់១ប្រកួតទៀតទល់ក្រុមវៀតណាមក៏ដោយ៕