អុញ​ម៉េច​ចេះ ទាំង​ជម្រើស​ជាតិ​បារាំង ទាំង​ក្លឹប AC Milan ​ចាប់ដាក់​ឈ្មោះ Giroud ជា​អ្នកចាំទី​ដៃ​ថ្មី

នៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Serie A កាល​ពី​យប់មិញ រវាង Geona ទល់ AC Milan បាន​កើត​មាន​រឿង​ហួស​ចិត្ត ដ្បិត​លទ្ធផល​បញ្ចប់​ទៅ ដោយ​ខាង​ក្លឹប​ភ្ញៀវ​យក​ឈ្នះ​ម្ចាស់ផ្ទះ ១-០ តែ​កំឡុង​ជិត ១០ នាទី​ចុងក្រោយ អាជ្ញាកណ្តាល​ចាយ​កាត​ក្រហម​ដល់​ទៅ ២ ហើយ​ចាប់​អារម្មណ៍​បំផុត ការ​ប្តូរ​ខ្សែ​ប្រយុទ្ធ​មក​លេង​ជា​អ្នកចាំទី។

គ្រាប់​បាល់​នាំ​មុខ​កើត​ឡើង​នៅ​នាទី ៨៧ ដោយ Christian Pulisic ជួយ Milan សម្លឹង​យក ៣ ពិន្ទុ​បណ្តោះអាសន្ន តែ​ដល់​នាទី ៩០+៨ ការ​ប៉ះ​ទង្គិច​របស់​អ្នកចាំទី Mike Maignan ទៅ​លើ​កីឡាករ​គូ​ប្រជែង ដែល​គេ​ប្តូរ ទៅ​តែត​ព្យាយាម​រារាំង​បាល់​ក្រៅ​ប្រអប់ នាំ​ឲ្យ​ត្រូវ​មួយ​ជង្គង់​ទៅ​លើ​ផ្ទៃ​មុខ​សមាជិក​ខាង​ម្ចាស់ផ្ទះ ជា​ហេតុ​អាជ្ញាកណ្តាល​ពិនិត្យ VAR នឹង​សម្រេច​ដាក់​ពិន័យ​កាត​ក្រហម​ឥត​ស្ទាក់ស្ទើរ។

ភ្លាមៗ​បន្ទាប់​អ្នកចាំទី​សញ្ជាតិ​បារាំង​ត្រូវ​ចាកចេញ កីឡាករ​ខាង​ Milan ក៏​សល់ ១០ រូប តែ​តំណែង​ចាំទី ចាំ​បាច់​ត្រូវ​មាន​អ្នក​មក​បំពេញ យ៉ាង​ណា​លោក Stefano Pioli មិន​អាច​ប្តូរ​ដៃ​ទី​ពីរ ឬ​ដៃ​ទី​បី​ចូល​ជំនួស​បាន​ឡើយ ក៏​ដោយសារ​ប្រើប្រាស់​កីឡាករ​បម្រុង​គ្រប់​ចំនួន​កំណត់ ៥ នាក់។ អ៊ីចឹង​មាន​តែ​សម្លឹង​កីឡាករ​ដែល​គិត​ថា សក្តិសម​កំពុង​មាន​ឈ្មោះ​ឈរ​ជើង​នៅ​លើ​ទីលាន ហើយ​លោក​បាន​ចុច​យក Olivier Giroud ជា​ខ្សែ​ប្រយុទ្ធ ​មក​ចាំ​ទី​ជំនួស។

កំឡុង​ពេល​ប្តូរ​អ្នកចាំទី​ថ្មី ខាង​ក្លឹប​ម្ចាស់ផ្ទះ​ហាក់​ដាក់​ការ​វាយ​សម្រុក​ខ្លាំង ដើម្បី​គិត​ថា​តាម​ស្មើ តែ​ដល់​នាទី ១០២ ពេល​អ្នកចាំទី Josep Martinez ឡើង​មក​តែត​បាល់​ជ្រុង ក៏​ជ្រុល​បង្ក​កំហុស​ស្លាយ​ឲ្យ​កីឡាករ Milan ដួល ត្រង់​នេះ​ហើយ​ដែល​អាជ្ញាកណ្តាល​លើក​កាត​លឿង​ទី​ពីរ ស្មើ​នឹង​កាត​ក្រហម​មួយ​ទៀត។

ងាក​មក Giroud ជា​ខ្សែ​ប្រយុទ្ធ​សោះ តែ​បច្ចេកទេស​ចាំ​ទី មើល​ទៅ​ល្អ​ដូច​កីឡាករ​អាជីព​លេង​តំណែង​នោះ​មួយ​រូប​អ៊ីចឹង។ ចាប់​អារម្មណ៍​ខ្លាំង​នៅ​នាទី ១០៣ ការ​បញ្ជូន​បាល់​ខ្វែង​ជើង មក​ឲ្យ​តំបន់​ប្រយុទ្ធ Genoa លេង​សង់តង់​គ្នា​ល្អ​ហួស ដល់​គេ​ប្រុង​នឹង​បញ្ចប់​មួយ​ជើង​ចូល​ទី តែ Giroud ឥត​គិត​ច្រើន បាន​រត់​មក​ប្តូរ យក​ដៃ​ទះ​បាល់​នោះ ហើយ​ពេល​ដួល​ភ្លាម គេ​ក៏​ស្រវា​ងើប​មក​ចាប់​យក​បាល់​ឱប​ជាប់​ខ្លួន រាប់​ជា​ការ​សង្រ្គោះ​ដ៏​ល្អ​មួយ​ភ្លែត។

នៅ​ពេល​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត គ្រប់​គ្នា​ស្រែក​សាទរ​ដល់​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា វ័យ ៣៧ ឆ្នាំ រាប់​ជា​វីរបុរស​ជួយ Milan រក្សា ៣ ពិន្ទុ​ដ៏​សំខាន់​នោះ​ឯង។ នេះ​គេ​ក៏​ហៅ​ជា​តួ​លេខ Clean Sheet មួយ​ដែរ បើ​និយាយ​សាមញ្ញ ខណៈ​ធៀប​នឹង​អ្នកចាំទី​កំពូល​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប ដូច Andre Onana របស់ Man United ជាដើម ៨ ប្រកួត Premier League ទើប Clean Sheet បាន ២ លើក​គត់។

ដល់​តែ​ចប់​រឿង​ភ្ញាក់ផ្អើល​យប់មិញ យើង​ទៅ​មើល​ទំព័រ​ផ្លូវការ​នៃ​ជម្រើស​ជាតិ​មាន់​គក​បារាំង មាន​ជាង ៦,២ លាន Follower លើ Twitter បាន​បង្ហោះ​រូបភាព​លេង​សើច​ថា ឈុត​អ្នកចាំទី​របស់​បារាំង​ពេល​នេះ មាន ៤ ជម្រើស តួ​យ៉ាង Alphonse Areola, Mike Maignan, Brice Samba និង Olivier Grioud។

ខណៈ​ក្លឹប AC Milan មិន​ដឹង​ជា​ចេតនា​លេង​សើច ឬ​ប្រុង​កែ Role ជូន​កីឡាករ​បារាំង នេះ​បាន​ដាក់​ម្ចាស់​អាវ​លេខ ៩ មក​ក្នុង​ចំណោម​បញ្ជី​កីឡាករ​លេង​តំណែង​អ្នកចាំទី ជាមួយ​ជម្រើស​មាន​ស្រាប់ ៤ រូប​ឯ​ទៀត ហើយ​ពុំ​ឃើញ​ឈ្មោះ Giroud នៅ​បញ្ជី​ប្រយុទ្ធ​ឡើយ។

សាមី​ខ្លួន​កីឡាករ​ផ្ទាល់​បាន​រៀបរាប់​ចំណាប់​អារម្មណ៍៖ “ខ្ញុំ​អត់​ដែល​ទទួល​បាន​បទពិសោធន៍​បែប​ហ្នឹង​ក្នុង​អាជីព​ទេ ពិត​ជា​មាន​មោទនភាព​ចំពោះ​ក្រុម ដែល​ប្តូរផ្តាច់​ដូច​ជា​តោ​កំណាច ហើយ​ការ​សង្រ្គោះ​ចុង​ក្រោយ​នោះ វា​សឹង​តែ​កើត​គ្រាប់​បាល់​ទៅ​ហើយ តែ​ចុងក្រោយ​ខ្ញុំ​អាច​ធ្វើ​វា​បាន​យ៉ាង​ល្អ អាវ​ពាក់​ប្រកួត​ថ្ងៃ​នេះ ខ្ញុំ​នឹង​យក​វា​ទៅ​តាំង​ទុក​មើល”៕

ប្រភព៖ បរទេស

  • អុញ​ម៉េច​ចេះ ទាំង​ជម្រើស​ជាតិ​បារាំង ទាំង​ក្លឹប AC Milan ​ចាប់ដាក់​ឈ្មោះ Giroud ជា​អ្នកចាំទី​ដៃ​ថ្មី