បើ កម្ពុជា ឈ្នះឡាវល្ងាចនេះ កំណត់ត្រាពីរនឹងកើតឡើង

បើនិយាយអំពីប្រវត្តិជួបគ្នាកន្លងមក ក្រុមជម្រើសជាតិកម្ពុជា និង ឡាវ ធ្លាប់ជួបគ្នាច្រើនដងរួចមកហើយ ក្នុងនាមជាក្រុមស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា ។ ប៉ុន្តែក្នុងការប្រកួតល្ងាចនេះ តើនឹងមានកំណត់ត្រាអ្វីកើតឡើងខ្លះ បើសិនកម្ពុជា អាចយកឈ្នះ ឡាវ បាន នៅក្នុងប្រកួតទី ៣​ របស់ខ្លួន ក្នុងវគ្គជម្រុះពូល A ពានរង្វាន់ AFF Suzuki Cup 2018 ។

រឿង ០២​ ដែលអាចកើតឡើង៖
១. កំណត់ត្រាជាមួយឡាវ
បើនិយាយអំពីការជួបគ្នានៅក្នុងពូលនៃពានរង្វាន់មួយនេះ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាម្តងគត់កាលពីឆ្នាំ ២០០៤ ពោលគឺ ១៤ឆ្នាំមុន ដោយកាលនោះ ឡាវ បានយកឈ្នះកម្ពុជា ២ ទល់នឹង ១ ។
២. កំណត់ត្រាជ័យជម្នះលើកដំបូង
ចាប់តាំងពីឆ្នាំ ២០០៤ មក រាល់ការបង្ហាញខ្លួននៅវគ្គជម្រុះពូល កម្ពុជា ពុំធ្លាប់ស្គាល់ជ័យជម្នះឡើយ ពោលគឺ ប្រកួត ១០ដង បរាជ័យទាំង ១០ដង ។ ដូចនេះបើឈ្នះឡាវ ល្ងាចនេះ នឹងនាំឱ្យពួកគេស្គាល់ជ័យជម្នះលើកដំបូងក្នុងរយៈពេល ១៤ឆ្នាំ ។

ក្រុមជម្រើសជាតិកម្ពុជា ប្រកួតទល់នឹងឡាវ នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ៦:៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ដែលផ្សាយផ្ទាល់លើទូរទស្សន៍ BTV និងទំព័រ Facebook ផ្លូវការរបស់ AFF Suzuki Cup ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT