Barcelona ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ជុំវិញទំនាក់ទំនងជាមួយអតីតអាជ្ញាកណ្តាល Jose Maria Enriquez Negreira ដែលត្រូវបានចោទប្រកាន់ថាបានទទួលការបង់ប្រាក់ពី Barcelona ចន្លោះឆ្នាំ ២០០១ និង ២០១៨ ជាថ្នូរនឹងការអនុគ្រោះអំឡុងពេលប្រកួត។លោក Guardiola ដែលទទួលបន្ទុកនៅ Camp Nou ចន្លោះឆ្នាំ ២០០៨ និង ២០១២ បានឈ្នះពានរង្វាន់ចំនួន ១០ ក្នុងអំឡុងពេលគាត់នៅ Barcelona ប៉ុន្តែសមិទ្ធផលទាំងនោះត្រូវបានចោទសួរចំអំពីការសូកប៉ាន់នៅក្រោយឆាក។
ថ្មីៗនេះគ្រូបង្វឹក Man City ក៏បានប្រឈមមុខនឹងការការពារ បន្ទាប់ពីមានការចោទប្រកាន់ចំនួន ១១៥ ករណី ពីបទរំលោភបំពានហិរញ្ញវត្ថុពី Premier League។ ទាំង City និង Barcelona បានបដិសេធមិនបានធ្វើខុសរៀងៗខ្លួន។
នៅពេលសួរយោបល់របស់គាត់លើការចោទប្រកាន់របស់ Barcelona លោក Guardiola បាននិយាយថា៖
“រង់ចាំមើលទាំងអស់គ្នា… នេះជាអ្វីដែលបានកើតឡើងចំពោះពួកយើង [នៅ City] នៅពេលដែលមនុស្សគ្រប់គ្នាបានចោទប្រកាន់ពួកយើងថាបានធ្វើអ្វីមួយខុស។ សូមឲ្យយុត្តិធម៌បន្តដំណើរការរបស់ខ្លួន។
រហូតមកដល់ពេលនេះ អ្វីដែលខ្ញុំបានលឺ ខ្ញុំមិនបានឃើញ ឬអាននោះទេ ពីព្រោះខ្ញុំមិនបានគិត ឬឃើញថា Barcelona ពិតជាបានបង់ប្រាក់ឱ្យអាជ្ញាកណ្តាលដើម្បីទាញយកផលប្រយោជន៍នោះទេ។ ខ្ញុំមិនបានឃើញទេ ខ្ញុំមិនបានអានវាទេ។ នោះហើយជាមូលហេតុដែលខ្ញុំចង់រង់ចាំមេីល មុនពេលខ្ញុំបញ្ចេញមតិ ពីព្រោះ Barcelona នឹងការពារអ្វីដែលពួកគេធ្វើ ហើយយើងនឹងឃើញវា។
អ្វីដែលខ្ញុំប្រាកដក្នុងចិត្តគឺពេល Barcelona ឈ្នះ វាគឺដោយសារពួកគេល្អជាងគូប្រកួត។ ថាខ្ញុំជឿជាក់ណាស់នៅពេលនេះ និងនៅសម័យយើង។ យើងឈ្នះព្រោះយើងល្អជាងគូប្រជែងរបស់យើងឆ្ងាយ។ ហើយពេលគេមិនឈ្នះក៏ចាញ់។ ប៉ុន្តែយុត្តិធម៌នឹងសម្រេចថាអ្វីដែលកើតឡើងពិតប្រាកដ”៕
ប្រភព៖ បរទេស