Napoli ចេញសេចក្តីថ្លែងការណ៍ស្តីពីវីដេអូ TikTok ដែលវ៉ៃប្រហារ Victor Osimhen

SSC Napoli បានសុំទោសលោក Victor Osimhen បន្ទាប់ពីបានបង្ហោះ TikTok ប្រមាថលើកីឡាករកាលពីដើមសប្តាហ៍នេះ។

Osimhen បានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងម្ចាស់ជើងឯក Serie A បន្ទាប់ពីក្លឹបបានបង្ហោះវីដេអូ TikTok ដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីស៊ុតបាល់ពិន័យប៉េណាល់ទីមិនជោគជ័យក្នុងលទ្ធផលស្មើ ០-០ ជាមួយ Bologna កាលពីល្ងាចថ្ងៃអាទិត្យ។ការ​បង្ហោះ​នោះ​បាន​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ខឹង​សម្បា​ជា​ខ្លាំង​ដែល​ឈានដល់​លុប​រាល់​ផុស​ដែល​ទាក់ទង​នឹង Napoli នៅ​លើ​គណនី Instagram ផ្ទាល់​ខ្លួន​របស់​គាត់​ភ្លាមៗនោះ។

កាល​ពី​ថ្ងៃ​ពុធ ភ្នាក់ងារ​របស់ Osimhen លោក Roberto Calenda បាន​បញ្ជាក់​ថា កីឡាករ​បាន​រក្សា​សិទ្ធិ​ក្នុង​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ក្លឹប​ចំពោះ​វីដេអូ TikTok ដែល​មិន​អាច​ទទួល​យក​បាន។ឥឡូវនេះ Napoli បានចេញសេចក្តីថ្លែងការណ៍ផ្លូវការសុំទោសកីឡាករដែលបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ៤-១ លើក្រុម Udinese កាលពីល្ងាចថ្ងៃពុធ ហើយបានបញ្ជាក់ថាពួកគេមិនមានន័យប្រមាថ ឬមើលងាយគាត់ជាមួយនឹងវីដេអូនោះទេ។

“Napoli មានបំណងចង់ជៀសវាងការភ៏ន្តច្រលំលើបញ្ហានេះ ដោយចង្អុលបង្ហាញថាយើងមិនដែលចង់ប្រមាថ ឬចំអក Victor Osimhen ដែលជាទ្រព្យសម្បត្តិរបស់ក្លឹបនេះឡើយ។

ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេស TikTok តែងតែប្រើភាសាបញ្ចេញមតិប្លែកៗ និងច្នៃប្រឌិត តែមិនមែនមានចេតនាប្រមាថ ឬមើលងាយ អ្វីឡើយ។

ក្នុងករណីណាក៏ដោយ ប្រសិនបើ Victor យល់ឃើញថា មានការប្រមាថចំពោះគាត់ នេះមិនមែនជាអ្វីដែលជាចេតនាក្លឹបនោះទេ”៕

  • Napoli ចេញសេចក្តីថ្លែងការណ៍ស្តីពីវីដេអូ TikTok ដែលវ៉ៃប្រហារ Victor Osimhen