Olivier Giroud បដិសេធមិនចាកចេញពី Chelsea ឡើយ ហើយថែមទាំងបញ្ជាក់ជំហរប្រឹងប្រែងហ្វឹកហាត់ ដើម្បីយកជម្រើស១១នាក់ដំបូងរាល់ប្រកួតថែមទៀត។
Giroud ខ្សែប្រយុទ្ធដែលជួយបារាំងលើកពាន World Cup កាលពីពេលកន្លងទៅ ប៉ុន្តែកំពុងធ្វើមិនបានល្អនៅក្លឹប Chelsea ឡើយ ក្រោមការដឹកនាំរបស់លោក Sarri ។ នារដូវកាលនេះ រូបគេទើបតែបានលេងជម្រើស១១នាក់ដំបូងបាន៤ប្រកួតប៉ុណ្ណោះ ។ ត្បិតតែយ៉ាងនេះក្ដី អតីតកីឡាករ Arsenal បានបញ្ជាក់ថាខ្លួននៅតែសប្បាយចិត្តជាមួយក្រុមតោខៀវ ហើយមិនមានចិត្តចង់ចាកចេញនោះទេ។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំបាននិយាយទៀតថា៖ “ខ្ញុំមកហ្វឹកហាត់ជាមួយក្រុមយឺតជាងគេ ខណៈដែល Morata មកលឿនជាងខ្ញុំ និងធ្វើបានល្អជាងខ្ញុំ។ ថ្ងៃនេះ គ្រូបង្វឹកបានធ្វើតេស្ដសុខភាព ហើយ Morata នៅតែល្អជាងខ្ញុំដដែល ប៉ុន្តែវាមិនបានធ្វើឱ្យខ្ញុំបាក់ទឹកចិត្តទេ។ ខ្ញុំមិនចាកចេញទៅណាទេ ខ្ញុំមិនបោះបង់ទេ ខ្ញុំនឹងខំប្រឹងប្រែងបន្ដទៀតនៅទីនេះ”៕ប្រភពDailyMail