Barcelona ត្រូវបានចោទប្រកាន់ពីបទសូក.ប៉ាន់ទាក់ទិននឹងករណី Negreira

Barcelona ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ដោយតុលាការស៊ើបអង្កេតនៃទីក្រុង Barcelona ដែលជាផ្នែកមួយនៃសំណុំរឿងលោក Negreira។Barca ត្រូវបានគេចោទប្រកាន់ថាបានបង់ប្រាក់ឲ្យអតីតប្រធានអាជ្ញាកណ្តាលលោក Jose Maria Enriquez Negreira សម្រាប់ព័ត៌មាន ដើម្បីជួយពួកគេទទួលបានការអនុគ្រោះ រួមទាំងការទទួលបានរបាយការណ៍ជាលាយលក្ខណ៍អក្សរ និងឌីវីឌីដែលមានការវិភាគលម្អិតលើអាជ្ញាកណ្តាល និងគំរូអាកប្បកិរិយារបស់ពួកគេ ដែលបង្កដោយអតីតប្រធាន Josep Maria Bartomeu និង Sandro Rosell។ប៉ូលីសអេស្បាញបានឆ្មក់ចូល RFEF កាលពីថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើក្រុម Barcelona ហើយពួកគេបានបញ្ជាក់ថាពួកគេកំពុងធ្វើសកម្មភាពក្រោមការបញ្ជារបស់ចៅក្រម Joaquin Aguirre ដែលកំពុងធ្វើការលើសំណុំរឿង Negreira។ក្រោយ​ពី​ការ​វាយ​ឆ្មក់​មក តុលាការ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Barcelona ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទសូកប៉ាន់។ ឯកសាររបស់តុលាការក្នុងតំបន់បានបញ្ជាក់ថាក្លឹប Barca បានបង់ប្រាក់ឱ្យ Negreira សម្រាប់ព័ត៌មានអំពីអាជ្ញាកណ្តាលអស់រយៈពេល ១៨ ឆ្នាំ៕

ប្រភព៖ បរទេស

  • Barcelona ត្រូវបានចោទប្រកាន់ពីបទសូក.ប៉ាន់ទាក់ទិននឹងករណី Negreira