អាហ្សង់ទីន​ណា​មិន​ដឹង​ទេ តែ​អាហ្សង់ទីន ៣ រូប​នេះ បង្ហាញ​ឥត​ញញើត​ថា​ខ្លួន​ស្រលាញ់​គាំទ្រ Ronaldo

មិន​ថា​ចេញ​ពី​មាត់​បណ្តា​កីឡាករ ឬ​អ្នកចាត់ការ ខ្លួន​កើត​នៅ​ជាតិសាសន៍ណា​ក៏​រមែង​គាំទ្រ​កីឡាករ​ជាតិសាសន៍​នោះ ក្នុង​ចំណោទ​នៃ​ការ​ជ្រើស​យក​រវាង Cristiano Ronaldo ឬ Lionel Messi។ តែ​ក៏​មាន​មួយ​ចំនួន​តូច ដែល​គិត​ឃើញ​ខុស​ស្រឡះ ហើយ​ទាំង​ពាក្យសម្ដី ទាំង​ចេតនា​កាយវិការ បង្ហាញ​ឥត​ញញើត ថា​បាន​ជ្រើស​យក idol ក្នុង​ដួងចិត្ត គឺ​ជា​កីឡាករ​ផ្ទុយ​ពី​ជាតិសាសន៍​ខ្លួន​ឯង។

សារ​ថយ​ក្រោយ​កន្លង​ផុត​ថ្មីៗ​នេះ មាន​កីឡាករ កីឡាការនី​អាហ្សង់ទីន ៣ រូប រំលេច​ចេញ​នូវ​កាយវិការ​ថា​ខ្លួន​ជា​អ្នក​គាំទ្រ CR7 ត្រឹម​តែ​ចន្លោះ​ពេល​មិន​ដល់ ២៤ ម៉ោង​បន្តបន្ទាប់​គ្នា៖

៣) Yamila Rodriguez

ជា​ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​នារី​អាហ្សង់ទីន ហើយ​ជា​ញឹកញយ​លើ​បណ្តាញ​សង្គម តែង​បង្ហាញ​អារម្មណ៍​ស្រលាញ់​គាំទ្រ កីឡាករ​ព័រទុយហ្គាល់ Ronaldo។ កីឡាការនី​វ័យ ២៥ ឆ្នាំ ថ្មីៗ​បាន​បង្ហោះ Stories លើ Instagram ​ពាក់ព័ន្ធ​នឹង​ទង្វើ​ល្អៗ​មួយ​ចំនួន របស់​សមាជិក​ក្លឹប Al-Nassr កាល​នៅ​ប្រទេស​អ៊ីរ៉ង់។

រួច​ឆ្លង​មក​ដល់​ថ្ងៃ​ទី ២៥ ​កញ្ញា ក៏​បាន​ថត​រូប​ពាក់​អាវ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បង្ហោះ​លើ​បណ្តាញ​សង្គម ទាំង​ដែល​ខ្លួន​ជា​សមាជិក​ខាង​ជម្រើស​ជាតិ​នារី​អាហ្សង់ទីន។ គ្រប់​រូបភាព​គឺ​បង្ហាញ​ច្បាស់ៗ ថា​ក្នុង​បេះដូង​ពិត​ជា​បាន​ជ្រើស​យក CR7 ជា​ idol។

២) Luciano Acosta

ជា​ខ្សែ​បម្រើ ក៏​ជា​ម្ចាស់​អាវ​លេខ ១០ សញ្ជាតិ​អាហ្សង់ទីន បម្រើ​អាជីព​នៅ​ក្លឹប​អាមេរិក FC Cincinnati។ ​ក្នុង​ប្រកួត​កាល​ពី​ចុង​សប្តាហ៍ ដែល​ក្លឹប​បាន​យក​ឈ្នះ Charlotte ៣-០ នៅ​ក្របខ័ណ្ឌ​ MLS ក៏ Acosta ជា​អ្នក​រក​បាន​គ្រាប់​បាល់​នាទី ៧៨ បាន​រត់​ទៅ​បញ្ចេញ​ស្ទាយ​អបអរ​លោត​ទម្លុះ​ធរណី ‘SIUUU’ ជា​ស្ទាយ​ប្រចាំ​ត្រកូល​របស់​ Ronaldo នៅ​មុខ​អ្នក​គាំទ្រ​ខ្ទង់​មុឺន​នាក់​ក្នុង​កីឡដ្ឋាន។

គួរ​ឲ្យ​ដឹង​ដែរ​ថា ខ្សែ​បម្រើ​អាហ្សង់ទីន​ខាង​លើ បច្ចុប្បន្ន​ជា Top Scorer លំដាប់​ទី ១ ប្រចាំ​លីគ MLS ដ្បិត​អាច​រក​បាន​ដល់​ទៅ ១៥ គ្រាប់ ស្មើ​តួ​លេខ​នឹង​ខ្សែ​ប្រយុទ្ធ​ក្រិក Giorgos Giakoumakis របស់​ក្លឹប Atlanta United និង​ខ្សែ​បម្រើ​អាល្លឺម៉ង់ Hany Mukhtar របស់​ក្លឹប Nashville SC។

១) Alejandro Garnacho

យើង​ហ៊ាន​និយាយ​ថា Garnacho ជា​កីឡាករ​អាហ្សង់ទីន​ទី​មួយ ដែល​បង្ហាញ​លើសលប់​អំពី​ទឹកចិត្ត​ស្រលាញ់​គាំទ្រ Ronaldo។ ដោយ​កន្លង​មក​យើង​ឃើញ​មាន​តាំង​ពី​ខោទ្រនាប់ ក៏​ប្រើប្រាស់​ផលិតផល​យីហោ CR7 ​ដល់​ថ្ងៃ​មុន​នោះ គេ​ចេញ​អាវ Sporting Version CR7 ក៏ Garnacho យក​មក​ពាក់​ថត រួច​បើ​និយាយ​អំពី​ស្ទាយ​អបអរ​វិញ ទាំង​ចាស់​ទាំង​ថ្មី មាន​គ្រប់​សព្វ​ដូច Copy Past ជាមួយ​នឹង​ខ្លា​ចាស់​វ័យ ៣៨ ឆ្នាំ។

ចាប់​អារម្មណ៍​ប្រកួត​ចុង​ក្រោយ​នៅ​ពាន EFL Cup ដែល​បិសាច​ក្រហម​យក​ឈ្នះ​ ឥន្រ្ទីយ៍​ Crystal Palace ៣-០ ក៏​មាន​ចំណែក​គ្រាប់​បាល់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​អាហ្សង់ទីន Garnacho នៅ​នាទី ២១ ផង​ដែរ ភ្លាមៗ​គេ​បាន​បញ្ចេញ​ស្ទាយ​អបអរ​មុខ​ឌឺ​ដូច​ Ronaldo និយម​ធ្វើ​កាល​នៅ Real Madrid និង Juventus។

ចាប់​អារម្មណ៍​ឲ្យ​ជាក់​ម្ចាស់​អាវ​លេខ ១៧ របស់ United ជំនាន់​ថ្មី​នេះ បើ​មើល​ទាំង​ស្បែកជើង ក៏​ជ្រើស​យក​ម៉ូត​ Ronaldo ធ្លាប់​ប្រើប្រាស់​កាល​ល្បាក់​ឆ្នាំ ២០០៨ អ៊ីចឹង​សម្លឹង Garnacho ពេល​ណា ដូច​នឹក​ដល់ Ronaldo ពេល​ហ្នឹង៕

ប្រភព៖ បរទេស

  •  អាហ្សង់ទីន​ណា​មិន​ដឹង​ទេ តែ​អាហ្សង់ទីន ៣ រូប​នេះ បង្ហាញ​ឥត​ញញើត​ថា​ខ្លួន​ស្រលាញ់​គាំទ្រ Ronaldo