ផ្លូវការ! Pacquiao ​នឹង​វ៉ៃ​ការពារ​ខ្សែ​ក្រវាត់ WBA ​​ជាមួយ Broner ​នា​ខែ​មករា​ខាង​មុខ

Manny Pacquiao ​នឹង​ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់ WBA ​របស់​ខ្លួន​ទល់​កីឡាសករ Broner ​នា​ថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ ​នៅ​ទីក្រុង Las Vegas ​សហរដ្ឋ​អាមេរិក។

Pacquiao ​ធ្លាប់​មាន​ដំណឹង​ថា​នឹង​ឡើង​សង្វៀន​ដើម្បី​ប្រកួត​ជាមួយ Floyd ​ម្ដង​ទៀត ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​មិន​អាច​មាន​ការ​ប្រកួត​នោះ​ទៅ​វិញ។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ ​ក៏​មាន​ដំណឹង​ផ្លូវការ​ថា​កីឡាករ​ហ្វីលីពីន​វ័យ​៣៩​ឆ្នាំ​នឹង​ឡើង​សង្វៀន​ជា​ថ្មី ប៉ុន្តែ​ប៉ះ​ជាមួយ Broner ​ឯ​ណោះ។ Broner ​នេះ​ដែរ ​វ័យ​២៩​ឆ្នាំ ក៏​ជា​អ្នក​ខ្លាំង​ម្នាក់​ដែរ ​ដោយ​ការ​ប្រកួត​របស់​គេ ​ឈ្នះ​៣៣​ដង ​ស្មើ​១​ដង ​និង​ចាញ់​៣​ដង​ប៉ុណ្ណោះ។

Pacman ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​ខាង​លើ​នេះ​ថា​៖ “ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​អ្នក​រាល់​គ្នា​ថា ​អាជីព​ប្រដាល់​របស់​ខ្ញុំ​មិន​ទាន់​ចប់​ទេ ខ្ញុំ​ចង់​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​នឹង​ការ​មើល​ខ្ញុំ​វាយ​បន្ដ​ទៀត ​ជា​ពិសេស​នៅ​ថ្ងៃ​ទី​១៩​ខែ​មករា​ខាង​មុខ។ យើង​កំពុង​តែ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ​សម្រាប់​ការ​ប្រកួត​នេះ ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ក្នុង​ការ​ទស្សនា”៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT