Mbappe ​ផ្ញើ​វីដេអូ​ឱ្យ Neymar ​កន្លែង​រូបគេ ​ប៉ះ​គ្នា​ជាមួយ Cavani

Kylian Mbappe ​បាន​បញ្ជាក់​ថា​រូបគេ​បាន​ផ្ញើ​វីដេអូ​មួយ​ឱ្យ Neymar ​តាម Whatapp ​ដែល​វា​ជា​វីដេអូ​កន្លែង Neymar ​ត្រូវ​បាន Cavani ​ឈូស​ឱ្យ​ដួល​ក្នុង​ការ​ប្រកួត​ប្រេស៊ីល ប៉ះ​អ៊ុយរុយហ្គាយ។

ក្នុង​ការ​ប្រកួត​នោះ​ដែរ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​មែនទែន។ ជាក់​ស្ដែង Canavi ​​បាន​ស្លាយ​ជើង​របស់ Neymar ​ឱ្យ​ដួល ​ហើយ​បាន​កាត​លឿង​១​ផង​ដែរ។ នៅ​កន្លែង​នោះ​ហើយ Cavani ​បាន​ទៅ​ជួយ​ទាញ​ដៃ Neymar ​ឱ្យ​ក្រោក​ឡើង​វិញ ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​ប្រេស៊ីល​បដិសេធ​។ កន្លែង​នេះ​ហើយ ​ដែល Mbappe ​បាន​ផ្ញើ​ឱ្យ Neymar ​មើល​ម្ដង​ទៀត​ចំពោះ​កាយវិការ​របស់​គេ។

Kylian Mbappe  ​បាន​និយាយ​ទៀត​ថា​នៅ​ពេល Neymar ​បាន​ឃើញ​វីដេអូ​នោះ​ហើយ មិន​មាន​និយាយ​អ្វី​ទេ ប៉ុន្តែ​ឆ្លើយ​មក​វិញ​ជាមួយ​ការ​សើច​ទៅ​វិញ។ ដូច្នេះ​ហើយ ​ទើប​កីឡាករ​បារាំង​វ័យ​ក្មេង​រូប​នេះ​ គិត​ថា​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​គឺ​គ្រាន់​តែ​ជា​ប្រជែង​យក​បាល់​ប៉ុណ្ណោះ ​មិន​មាន​អ្វី​លើស​នេះ​ឡើយ។ ពួកគេ​លេង​ដើម្បី​ប្រទេស​របស់​ខ្លួន​រៀង​ខ្លួន ដូច្នេះ​ហើយ​ត្រូវ​ការ​ប្រជែង​យក​ជ័យជម្នះ​ខ្លាំង​ហើយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT