Erik ten Hag ផ្ញើសារទៅ Jadon Sancho ជុំវិញអនាគតនៅ Man Utd

បន្ទាប់ពីចេញមុខរិះគន់ជាសាធារណៈចំពោះគ្រូបង្វឹក នៅលើបណ្តាញសង្គមរបស់គាត់អស់រយៈពេលមួយសប្តាហ៍ Sancho បានបដិសេធមិនសុំទោស Ten Hag ចំពោះការអត្ថាធិប្បាយរបស់គាត់ហើយត្រូវបានបញ្ជាឱ្យហ្វឹកហាត់ជាបន្តបន្ទាប់ឆ្ងាយពីក្រុមឈុតធំ។ភ្លាមៗបន្ទាប់ពីការសម្រេចចិត្តដាក់ពិន័យ Sancho លោក Ten Hag បានសារភាពថាគាត់មិនច្បាស់ថាតើខ្សែបម្រើស្លាបរូបនេះនឹងបានលេងឱ្យក្លឹបទៀត ឬអត់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះគ្រូបង្វឹកចេញមុខនិយាយពីដំណើរជីវិតរបស់ Sancho ដោយបានជូនដំណឹងដល់កីឡាករវ័យ ២៣ ឆ្នាំថាគាត់កំពុង គ្រប់គ្រងជោគវាសនាខ្លួនគាត់នៅ United។

Ten Hag បាននិយាយនៅពេលត្រូវបានសួរថាតើពេលវេលារបស់ Sancho នៅក្នុងក្លឹបអាចនឹងឈានដល់ទីបញ្ចប់ដែរឬទេថា៖

“វាអាស្រ័យលើគាត់។ សម្រាប់អ្វីដែលនៅសល់ យើងកំពុងរៀបចំសម្រាប់ក្រុម Burnley ហើយនោះគឺជាការផ្តោតអារម្មណ៍របស់យើង។
គាត់គ្មានឈ្មោះលេងនោះទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT