អ្នកកាសែតអេស្ប៉ាញ៖ “ខ្ញុំនឹងមិនប្តូរ Jude Bellingham ជាមួយ De Jong ឬ Joao Felix នោះទេ!”

អ្នកកាសែតអេស្ប៉ាញ Jose Alvarez អះអាងថា កំពូលតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Jude Bellingham នឹងគ្មានកន្លែងលេងនៅក្នុងក្រុម Barcelona ឡើយ បើទោះបីជាគាត់ចាប់ផ្តើមដ៏អស្ចារ្យនៅ Santiago Bernabeu ក៏ដោយ។Bellingham គឺជាតារាដ៏លេចធ្លោម្នាក់នៅអឺរ៉ុបក្នុងដំណាក់កាលដំបូងនៃរដូវកាលនេះ។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១ គ្រាប់ក្នុងការប្រកួតចំនួន ៦​ ដង។

គ្រាប់ចុងក្រោយរបស់កីឡាករវ័យ ២០ ឆ្នាំរូបនេះគឺជាគ្រាប់ដ៏សំខាន់នៅនាទី ៩០+៤ ក្នុងជ័យជម្នះ ១-០ របស់ Real Madrid លើក្រុម Union Berlin ក្នុងពានរង្វាន់ UEFA Champions League។

អតីតកីឡាករវ័យក្មេងរបស់ក្លឹប Borussia Dortmund បានដើរតាមគន្លងរបស់ Cristiano Ronaldo ដែលបានក្លាយជាកីឡាករទីពីរ ដែលអាចរក គ្រាប់បាល់បាន ៤ គ្រាប់ក្នុង ៤ ប្រកួតដំបូងរបស់គាត់សម្រាប់ក្លឹប។ទោះជាយ៉ាងណាក៏ដោយ Alvarez បានអះអាងយ៉ាងក្លាហានថា Bellingham នឹងមិនអាចទៅលេងក្នុងក្រុម Barcelona នោះទេ។ គាត់ទទូចថា Frenkie de Jong និង Joao Felix គឺល្អជាងកីឡាករអង់គ្លេស ដោយប្រាប់ទូរទស្សន៍ El Chiringuito ថា៖

“Jude Bellingham នឹង​គ្មាន​កន្លែងលេង​នៅ Barca នោះទេ។ ខ្ញុំ​នឹង​មិនប្តូរ​គាត់​ជាមួយ De Jong ឬ Joao Felix នោះទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT