Joao Felix បង្ហាញពីការលះបង់ប្រាក់ដ៏ច្រើន ដើម្បីបានផ្ទេរទៅខ្ចីជើងនៅ Barcelona

Joao Felix បានបង្ហើបថាគាត់បានលះបង់ចំនួនទឹកប្រាក់ដ៏ច្រើនដើម្បីបានផ្ទេរទៅខ្ចីជើងពេញមួយរដូវកាលពី Atletico Madrid ទៅ Barcelona។Felix ត្រូវបានក្លឹបដាក់ឲ្យ Chelsea ខ្ចីជើងក្នុងចំនួនប្រាក់ឈ្នួលដ៏ច្រើនមួយ ហើយប្រាក់ឈ្នួលខ្ពស់របស់គាត់បានគម្រាមកំហែងដល់ក្តីសង្ឃឹមក្នុងការ ផ្លាស់ទៅ Barcelona ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។

ការផ្ទេរនេះ នៅទីបំផុតបានជោគជ័យនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ហើយឥឡូវនេះ Felix បានបង្ហាញពីការលះបង់ផ្នែកហិរញ្ញវត្ថុរបស់គាត់ ដើម្បីឲ្យការផ្លាស់ប្តូរដែលជាក្តីសុបិនរបស់គាត់បានជោគជ័យ។

Felix បានប្រាប់ Mundo Deportivo ថា៖

“ការពិតគឺខ្ញុំបានលះបង់ប្រាក់យ៉ាងច្រើនពីប្រាក់ខែរបស់ខ្ញុំ។ ប៉ុន្តែ អត់បញ្ហាទេ ខ្ញុំត្រូវការការផ្ទេរនេះ។ខ្ញុំត្រូវទៅកន្លែងមួយដែលខ្ញុំអាចហាត់បាល់ទាត់របស់ខ្ញុំ ហើយដូចដែលខ្ញុំនិយាយ ខ្ញុំតែងតែជឿថាកន្លែងនេះនឹងក្លាយជាកន្លែងដ៏ល្អ។ អ្វីៗដំណើរការបានល្អ។ ខ្ញុំត្រូវតែខិតខំប្រឹងប្រែងដើម្បីរីករាយក្នុងការលេងម្តងទៀត។”

នៅពេលសួរថាតើគាត់នឹងលះបង់បន្ថែមទៀតដើម្បីចូលរួមជាមួយក្រុម Barcelona ជាអចិន្ត្រៃយ៍នៅរដូវក្ដៅក្រោយឬយ៉ាងណានោះ Felix បានបន្ថែមថា៖

“វាអាស្រ័យលើថាតើរដូវកាលនេះបញ្ចប់ដោយរបៀបណា។ Barcelona គឺជាអ្នកដែលត្រូវចរចាជាមួយ Atletico ហើយអ្វីៗទាំងអស់គឺ អាស្រ័យលើ Atletico ប្រសិនបើពួកគេចង់ឲ្យដំណើរការរលូន ឬអត់។ប៉ុន្តែទាំងនេះគឺជារឿងអាជីវកម្ម មិនពាក់ព័ន្ធនឹងខ្ញុំទេ។ ខ្ញុំធ្វើការងាររបស់ខ្ញុំនៅលើទីលាន ខ្ញុំព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពដើម្បីឱ្យពួកគេ ចង់ចុះហត្ថលេខាលើខ្ញុំនៅចុងបញ្ចប់រដូវកាល”៕

  • Joao Felix បង្ហាញពីការលះបង់ប្រាក់ដ៏ច្រើន ដើម្បីបានផ្ទេរទៅខ្ចីជើងនៅ Barcelona