Pep Guardiola សើច​នៅពេលលឺគេសួរថា Man Utd ជាក្រុមប្រជែងពានដ៏សក្តានុពលរបស់ខ្លួន

Pep Guardiola បានសើចក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានគេសួរអំពី Manchester United ដែលជាក្លឹបមានសក្តានុពល ក្នុងការប្រជែងដណ្តើមពាននៅរដូវកាលនេះ។Man Utd បានចាប់ផ្តើមរដូវកាលនេះក្នុងទម្រង់ដ៏ខកបំណង ជាមួយនឹងការបរាជ័យ ៣-១ របស់ពួកគេក្រោមស្នាដៃក្រុម Brighton & Hove Albion នៅចុងសប្តាហ៍ទី៣ នៃរដូវកាលរបស់ពួកគេកាលពីចុងសប្តាហ៍មុន។

ទម្រង់លេងរបស់ Man Utd ស្ថិតក្នុងកម្រិតទាបជាងគូប្រជែង Manchester City។ ក្រុម City បានឈ្នះការប្រកួត Premier League ទាំង៥ របស់ពួកគេ រហូតមកដល់បច្ចុប្បន្ន ខណៈដែលពួកគេសង្ឃឹមថានឹងក្លាយជាក្រុមដំបូងគេដែលឈ្នះពានរង្វាន់នេះ ៤ ដងជាប់ៗគ្នា។

ថ្លែងទៅកាន់សារព័ត៌មានមុនការប្រកួតក្របខ័ណ្ឌ Champions League លើកដំបូងរបស់ Man City ទល់នឹង Crvena zvezda លោក Guardiola បាននិយាយអំពីគូប្រជែងដណ្តើមពានដ៏មានសក្តានុពលរបស់គាត់ថា៖

“អ្នកដឹងទេថា Arsenal ខ្លាំងប៉ុណ្ណា។ កាលពីម្សិលមិញ ខ្ញុំបានឃើញការប្រកួតនៅ Goodison Park។ ពួកគេពិតជាពិសេសណាស់។ ហើយ Liverpool នឹងប្រជែងម្តងទៀត ចិត្តគំនិតពួកគេនៅតែបន្តប្រជែងដដែល។

បន្ទាប់មកអ្នកយកព័ត៌មានម្នាក់បានស្រែកសួថា៖ ចុះ Manchester United?

ភ្លាមៗនោះ Pep Guardiola បានសើច ហើយនិយាយថា៖


“មែនហើយ ពួកគេមិនបានចាប់ផ្តើមតាមរបៀបដែលខ្ញុំគិតនោះទេ Chelsea ក៏អីចឹងដែរ។ ប៉ុន្តែពួកគេនៅតែជា Man Utd ហើយនៅតែជា Chelsea ដដែរ។

មិនយូរប៉ុន្មានពួកគេនឹងទទួលយកចង្វាក់លេងរបស់ពួកគេ ប៉ុន្តែនោះជារឿងសំខាន់សម្រាប់ពួកយើងបន្ទាប់ពីឈ្នះបីដង នឹងឈ្នះបួនដង ឈ្នះប្រាំដង គឺពិតជាល្អណាស់”៕

*[Fotmob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT