Supercomputer ទស្សន៍ទាយម្ចាស់ជើងឯក Champions League រដូវកាលនេះ ខណៈ Man City, Arsenal, Man Utd និង Newcastle ត្រូវបានវាយតម្លៃ

Supercomputer បានទស្សន៍ទាយក្រុមដែលឈ្នះជើងឯក Champions League រដូវកាលនេះ ២០២៣/២៤។ការប្រកួតវគ្គចែកពូល Champions League ត្រលប់មកវិញក្នុងសប្តាហ៍នេះ ដោយមានក្លឹបតំណាងឲ្យ Premier League ដូចជា Manchester City, Arsenal, Manchester United និង Newcastle United ស្ថិតនៅក្នុងពូលរៀងៗខ្លួន។

ហើយអ្នកវិភាគទិន្នន័យនៅ Best Gambling Sites បានបំបែកពិន្ទុទិន្នន័យដុលចំនួន ១០០០ ដង និងរកឃើញថាក្រុមម្ចាស់ជើងឯក City គឺជាក្រុមដែល សមទំនងជាងគេក្នុងការរក្សាជើងឯករបស់ពួកគេ។

យោងតាមក្រុមអ្នកវិភាគ លោក Pep Guardiola ដែលបានឈ្នះពានរង្វាន់បីជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន មានឱកាស ៦១% ក្នុងការឈ្នះពានរង្វាន់ Champions League រដូវកាលនេះ។City ​កំពុង​មានភាគរយច្រើន​លើស​លប់​ដោយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​លើក​ពាន​លើ ៦១១ ក្នុង​ចំណោម ១០០០ ដង​នៃ​សេណារីយ៉ូដែល​ត្រូវ​បាន​ដាក់​បញ្ចូលក្នុង Supercomputer ដើម្បីស្វែងរកម្ចាស់ជើងឯក។

ទោះជាយ៉ាងណាក៏ដោយ គូប្រជែង Premier League របស់ពួកគេ ទំនងជាមិនឈ្នះ Champions League ទាល់តែសោះ។ ក្រុម Arsenal ដែល​នឹង​វិល​ទៅ​កាន់​ការ​ប្រកួត​នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​យុទ្ធនាការ​ឆ្នាំ ២០១៦/១៧ មាន​ឱកាស​តែ ៥.៣%​ ប៉ុណ្ណោះ​។

ក្រុមរបស់លោក Mikel Arteta មានឱកាស ៣៨% ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទោះបីជាពួកគេទំនងជាត្រូវចាញ់ដោយក្រុម City ឬ Bayern Munich ក៏ដោយ។


ទន្ទឹមនឹងនេះដែរ ចំពេលមានវិបត្តិ Premier League របស់ពួកគេ Manchester United ត្រូវបានគេរំពឹងថានឹងឈានដល់វគ្គ ១៦ ក្រុមនៃការប្រកួត។

ក្រុមរបស់ Erik ten Hag ដែលស្ថិតក្នុងពូលជាមួយ Bayern Munich, Galatasaray និង Copenhagen បានទទួលឱកាស ១៦.៣% ក្នុងការឡើងកំពូល តារាងពូល A និង ៨០.៨% នៃឱកាសបញ្ចប់ក្នុងលេខរៀងទី២ ដែលស្មើនឹង ៩៧.១%  នៃឱកាសឈានដល់ជុំទី១៦។
ទោះបីជាយ៉ាងណាក៏ដោយ នៅចំណុចនោះ United មានឱកាសត្រឹមតែ ១៩.៧% ក្នុងការឡើងទៅកាន់វគ្ពពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមចំនួន ៨ ផ្សេងទៀតដែលមានឱកាសលើសពី ៦០% ក្នុងការឈានទៅវគ្គ ៨ ក្រុមចុងក្រោយ។

សម្រាប់ក្រុមមួយផ្សេងទៀត Supercomputer បានទស្សន៍ទាយថា Newcastle នៅឆ្ងាយពីការឆ្លងផុតវគ្គជម្រុះតាមពូល។

ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Eddie Howe ក៏ទទួលបានឱកាស ៣១% ផងដែរក្នុងការបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងពូលរបស់ពួកគេ និងធ្លាក់ចូលទៅក្នុងក្របខ័ណ្ឌ Europa League។Bayern របស់ Harry Kane ទទួលបានឱកាស ១៣.២% ក្នុងការប្រជែងពាន ដែលជាក្រុមល្អបំផុតទីពីរក្នុងចំណោមក្រុមទាំងអស់ជាមួយនឹងក្រុមដែល ឈ្នះ Real Madrid ឈរនៅលេខ៣ មាន ១០.៣%៕

*[Sportbible]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT