អ្វី​ទៅ​ជា​បញ្ហា​របស់​បិសាច​ក្រហម​នៅ​ពេល​នេះ ៣-១, ៣-១ កាន់​តែ​ព្រួយ​ខ្លាំង​ត្រង់​ប្រកួត​ក្រោយ​ត្រូវ​ជួប Bayern

៨-២, ៧-០ ​គិត​ត្រឹម​រសៀល​ថ្ងៃ​នេះ គឺ​រាង​ស្ងប់ស្ងាត់​ហើយ នៅ​ឡើយ​តែ​លទ្ធផល​ថ្មី ដែល​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម ផ្តុំ​គ្នា​លើក​មក​ជជែក​គឺ ៣ ទល់​នឹង ១។ ថយ​ក្រោយ​ទៅ​យប់មិញ មុន​បន្ត​ទស្សនា​ការ​ប្រកួត​សំខាន់​លើ​ទំព័រ CTS SPORTS នៅ​យប់​នេះ យើង​សង្ខេប​លទ្ធផល​ខ្លីៗ​ដូច​ត​ទៅ៖

Wolves ចាញ់ Liverpool ១-៣, Aston Villa ឈ្នះ Crystal Palace ៣-១, West Ham ចាញ់ Man City ១-៣, Juventus ឈ្នះ Lazio ៣-១, Koln ចាញ់ Hoffenheim ១-៣, Mainz 05 ចាញ់ Stuttgart ១-៣, Al Raed ចាញ់ Al Nassr ១-៣, Abha ចាញ់ Al-Ettifaq ១-៣ និង​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចុងក្រោយ ជា​ប្រធានបទ​រសើប​ត្រូវ​លើក​មក​ជជែក គឺ​កំពូល​ក្លឹប​ Manchester United បរាជ័យ​ក្រោម​ថ្វី​ជើង​ក្លឹប​ភ្ញៀវ Brighton ១-៣។

ពេល​នេះ​អ្នក​គាំទ្រ Man United ទាំង​ក្នុង​និង​ក្រៅ​ស្រុក កំពុង​ឡើង​តុ​មូល វែកញែក​រក​មើល ថា​តើ​អ្វី​ទៅ​ជា​បញ្ហា​ពិត​ប្រាកដ នាំ​ឲ្យ​ក្លឹប​ចាញ់ ១-៣ ម្តង​ហើយ​ម្តង​ទៀត ទាំង​ដែល​ប្រកួត​បន្ទាប់​ត្រូវ​ប៉ះ​គីឡូ​ធ្ងន់​លំដាប់​ពាន UEFA Champions League ផង​នោះ។

តាម​ពិត​ទៅ​មុន​ការ​ចាញ់ Brighton យប់មិញ ថយ​ក្រោយ​ពីរ​សប្តាហ៍​មុន ទល់​ម្ចាស់ផ្ទះ Arsenal នៅ Emirate Stadium ក៏​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag បាន​ចាញ់ ១-៣ រួច​ហើយ​ដែរ។ ៧-០ យើង​ផ្អាក​លើក​មក​និយាយ ឥឡូវ​គ្រប់​គ្នា​បត់​មក​ដោះស្រាយ​បញ្ហា​ថ្មី ដូច​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​ពី​ខាង​លើ។ កត្តា​ដែល​កាន់​តែ​ព្រួយបារម្ភ​បំផុត គឺ​ឆ្លង​តែ ៤ ​ថ្ងៃ​ទៀត ចូល​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ វេលា​ម៉ោង ០២:០០ នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី ២១ ​កញ្ញា ជា​ប្រកួត​បើក​ឆាក​ពាន​អឺរ៉ុប UCL ហើយ United ត្រូវ​ហោះ​ទៅ​ជួប​ម្ចាស់ដី Bayern Munich នៅ​ប្រទេស​អាល្លឺម៉ង់ រាប់​ជា​គូ​ធំ​ប្រចាំ​សប្តាហ៍។

យើង​ងាក​ទៅ​មើល​មតិ​របស់​អ្នក​គាំទ្រ បាន​ឆ្លើយឆ្លង​ស្រដៀង​គ្នា​ថា Ten Hag កំពុង​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​បាត់បង់ Cristiano Ronaldo និង David de Gea ជា​បណ្តើរៗ​ហើយ ដូច​គ្នា​នឹង​លើ​ករណី Jadon Sancho គ្រូ​សញ្ជាតិ​ហូឡង់ ហាក់​រៀបចំ​មិន​បាន​ល្អ​ទាល់​តែ​សោះ ជា​រួម​បញ្ហា​ផ្ទៃ​ក្នុង​ទំនង​កំពុង​កើត​មាន​នៅ Old Trafford។

ដល់​ទៅ​មើល​អ្នកចាំទី​ថ្មី Andre Onana ដែល United ចាយ​លុយ​ជាង​កន្លះ​រយ​លាន​អឺរ៉ូ ថ្ពក់​យក​ពី​ក្លឹប Inter Milan នេះ ៥ ប្រកួត របូត​ដល់​ទៅ ១០ គ្រាប់ ខណៈ​តួ​លេខ Clean sheet ធ្វើ​បាន ១ គត់ ខុស​ពី​កាល​នៅ​ក្លឹប​ចាស់​អ៊ីតាលី គេ​ស្អិត​ដូច​ពីងពាង​ដៃ​ឯក មិន​ងាយ​ឲ្យ​របូត​មួយ​គ្រាប់ៗ​ឡើយ។

អ្វី​ដែល​ជា​ចម្ងល់​មួយ​ទៀត​នោះ យប់មិញ Bruno Fernandes បែរ​ធ្លាក់​ពី​តំណែង​បម្រើ​ប្រយុទ្ធ មក​លេង​ការពារ​ស្លាប​ស្តាំ នេះ​មិនមែន​ទើប​តែ​លើក​ដំបូង​ទេ ដោយ​កាល​ប្រកួត​ចាញ់ Arsenal ៣-១ ក៏​កីឡាករ​ព័រទុយហ្គាល់​រំលេច​ខ្លួន​មក​បន្ទាត់​ការពារ​ផ្នែក​ខាង​ស្តាំ​រាង​ញឹកញាប់​ដែរ។ មិន​ច្បាស់​ថា អ្នកចាត់ការ​លោក Erik ten Hag កំពុង​រៀប​យុទ្ធសាស្រ្ត​អ្វី​ឲ្យ​ប្រាកដ។

បែរ​ទៅ​ការ​លើក​ឡើង​របស់​ Ten Hag ផ្ទាល់ លើក​ឡើង​ក្រោយ​ចាញ់​យប់មិញ៖ “យើង​ពិត​ជា​មាន​ការ​ខកចិត្ត​ខ្លាំង នេះ​យើង​នឹង​ប្រែ​ស្ថានការណ៍​ត្រលប់​ទៅ​ល្អ​ប្រសើរ​វិញ គ្រាន់​ថា​បែប​ម៉េច​យើង​ទាមទារ​ការ​ឈ្នះ​ចាំ​បាច់ ទម្រង់​លេង​ទាំង​មូល​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ស្មុគស្មាញ​ចិត្ត តែ​ខ្ញុំ​ក៏​កំពុង​សិក្សា​មើល​ពី​របៀប​ណា​ល្អ របៀប​ណា​ជា​ភាព​រឹងមាំ​របស់​ក្រុម”។

ខណៈ​អ្នកចាត់ការ​ខាង​គូ​ប្រជែង​លោក Roberto de Zerbi បាន​លើក​ឡើង៖ “ខ្ញុំ​អត់​ច្បាស់​ថា Man United មាន​បញ្ហា​អី​ទេ តែ​បើ​ពន្យល់​ពី​ក្រុម​របស់​ខ្ញុំ គឺ​យើង​លេង​ដែល​មាន​ភាព​ជឿជាក់ នៅ ១៥ ឬ ២០ នាទី​ដំបូង យើង​ជួប​ការ​លំបាក​ច្រើន ព្រោះ Man United លេង​ខុស​ពី​របៀប​ដែល​យើង​ត្រៀម​ខ្លួន​ទុក តែ​ក្រោយ​មក​យើង​ប្រែ​ជា​ល្អ​វិញ ពេល​យើង​មាន​បាល់​នៅ​នឹង​ជើង​ច្រើន”៕

ប្រភព៖ បរទេស

  • អ្វី​ទៅ​ជា​បញ្ហា​របស់​បិសាច​ក្រហម​នៅ​ពេល​នេះ ៣-១, ៣-១ កាន់​តែ​ព្រួយ​ខ្លាំង​ត្រង់​ប្រកួត​ក្រោយ​ត្រូវ​ជួប Bayern