ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nations League ហើយ ក្រោយពីលេងបានស្មើក្រុមអាល្លឺម៉ង់ ២-២ យប់មិញ។
អាល្លឺម៉ង់ ចាប់ផ្ដើមលេងបានយ៉ាងល្អក្នុងការប្រកួតនេះ ដោយតង់ទី១ រកបានដល់ទៅ២គ្រាប់ឯណោះ។ ២គ្រាប់នោះធ្វើបានសម្រេចដោយ Werner នាទី៩ និង Sane នាទី១៩។ ការប្រកួតកាន់តែស្វិតស្វាញ ក្រោយពីហូឡង់ព្យាយាមស្វែងរកគ្រាប់បាល់មកវិញ។ ជាក់ស្ដែងនៅនាទី៨៥ កីឡាករ Promes ធ្វើបានសម្រេច១គ្រាប់ និងនៅនាទី៩០ទៅហើយ Van Dijk ធ្វើបានសម្រេច១គ្រាប់ទៀត ដើម្បីយក១ពិន្ទុពីអាល្លឺម៉ង់តែម្ដង។
បាន១ពិន្ទុនេះហើយ ធ្វើឱ្យហូឡង់មានឱកាសឡើងទៅវគ្គបន្ដហើយក្នុងការប្រកួតពានរង្វាន់ UEFA Nations League នេះ។ គេសង្កេតឃើញថាអធិរាជទឹកក្រូច ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ronald Koeman ពិតជាធ្វើបានល្អណាស់ ជាក់ស្ដែងក្នុងការលេងពានរង្វាន់ខាងលើតែម្ដង៕ប្រភពDailyMail