ម្តាយ Harry Maguire បញ្ចេញកំហឹងចំពោះការរិះគន់ហួសព្រំដែនទៅលើកូនប្រុស

កីឡាករ Harry Maguire បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះការលេងរបស់គាត់នៅក្នុងក្លឹប និងកម្រិតជម្រើសជាតិ ដោយមាន ការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើកីឡាករវ័យ ៣០ ឆ្នាំរូបនេះអំឡុងពេលប្រកួតមិត្តភាពអន្តរជាតិរបស់អង់គ្លេសជាមួយក្រុមស្កុតឡែនកាលពីយប់ ថ្ងៃអង្គារ។ពេលនេះម្តាយរបស់ Harry Maguire បានឆ្លើយតបខ្លាំងៗទៅលើការរិះគន់ និងការរំលោភបំពានដ៏គួរឱ្យអាម៉ាស់ ដែលគាត់ចាត់ទុកថាមិនអាចទទួល យកបាននូវអ្វីដែលកូនប្រុសរបស់គាត់ ទទួលបានក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែថ្មីៗនេះ។

គាត់បាននិយាយរៀបរាប់នៅលើ Instagram ថា៖

“ក្នុងនាមជាម្តាយដែលឃើញកម្រិតនៃការបញ្ចេញមតិអវិជ្ជមាន និងប្រមាថដែលកូនប្រុសរបស់ខ្ញុំកំពុងទទួលបានពីអ្នកគាំទ្រមួយចំនួន អ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយ គឺគួរឱ្យអាម៉ាស់ និងមិនអាចទទួលយកបានទាំងស្រុងនូវអ្វីដែលត្រូវបានបង្កើតឡើងទាំងអស់នោះទេ។


ខ្ញុំយល់ថានៅក្នុងពិភពបាល់ទាត់មានការឡើងចុះ វិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែអ្វីដែល Harry ទទួលបានគឺហួសពីព្រំដែនបាល់ទាត់។ សម្រាប់ខ្ញុំ ឃើញគាត់ឆ្លងកាត់នូវអ្វីដែលគាត់កំពុងឆ្លងកាត់សព្វថ្ងៃនេះ គឺមិនអាចទទួលយកបានទេ។

Harry មានបេះដូងដ៏ធំ ហើយវាជាការល្អដែលគាត់មានស្មារតីរឹងមាំ ហើយអាចដោះស្រាយវាបាន ដូចដែលអ្នកផ្សេងទៀតមិនអាចធ្វើបាន។ ខ្ញុំសូមជូនពរកុំឱ្យមានការរំលោភបំពានបែបនេះលើនរណាម្នាក់ផ្សេងទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT