Dani Carvajal រាប់ឈ្មោះមិត្តរួមក្រុម Real Madrid បីនាក់ដែលមានឥទ្ធិពលបំផុតក្នុងអាជីពរបស់គាត់

Carvajal បានឆ្លងកាត់ក្រុម Castilla របស់ Real Madrid មុនពេលចូលរួមជាមួយ Bayer Leverkusen ក្នុងឆ្នាំ ២០១២ ក្នុងតម្លៃ ៥ លានអឺរ៉ូ។ បន្ទាប់ពីរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងប្រទេសអាឡឺម៉ង់ Madrid បានប្រើលក្ខខណ្ឌទិញត្រឡប់មកវិញដើម្បីនាំយកខ្សែការពារត្រលប់ទៅ រដ្ឋធានីអេស្ប៉ាញវិញក្នុងតម្លៃ ៦.៥ លានអឺរ៉ូ។

ចាប់តាំងពីត្រលប់ទៅ Santiago Bernabeu មក Carvajal បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលេងឲ្យក្លឹបបានច្រើនជាងគេម្នាក់ ក្នុងប្រវត្តិសាស្ត្រ Real Madrid ដោយបានឈ្នះពានរង្វាន់ចំនួន ២២ រួមទាំងពានរង្វាន់ Champions League ចំនួនប្រាំផងដែរ និងបានបង្ហាញខ្លួន ៣៧៩ លើក។ថ្លែងទៅកាន់ Universo Valdano ពេលនៅជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ Carvajal ត្រូវបានគេស្នើសុំឱ្យរាប់ឈ្មោះមិត្តរួមក្រុម Real Madrid ដែលជះឥទ្ធិពលដល់គាត់ខ្លាំងបំផុតអំឡុងពេលគាត់នៅជាមួយក្លឹប។

គាត់បាននិយាយថា៖

“Cristiano Ronaldo, Sergio Ramos និង Luka Modric នៅពេលដែលពួកគេនិយាយជាមួយអ្នក អ្នកត្រូវតែកត់ត្រា។ អ្នកឃើញពួកគេមក ដល់ម៉ោង ៦ ព្រឹក ហើយចាប់ផ្តើមហ្វឹកហាត់… វាជារឿងដ៏លំបាកមួយ។ Luka ថែមទាំងអាចនាំប្រទេសតូចមួយទៅវគ្គផ្តាច់ព្រ័ត្រ World Cup  ហើយរបៀប​ដែល​គាត់​យក​ឈ្នះអ្នករាល់​គ្នា​គឺ​មិន​គួរ​ឲ្យ​ជឿ”៕

  • Dani Carvajal រាប់ឈ្មោះមិត្តរួមក្រុម Real Madrid បីនាក់ដែលមានឥទ្ធិពលបំផុតក្នុងអាជីពរបស់គាត់