ខ្សែបម្រើ Rodri របស់ Manchester City បានអំពាវនាវឱ្យអាជ្ញាធរបាល់ទាត់គ្រប់គ្រងការចាកចេញរបស់កីឡាករពីបាល់ទាត់អឺរ៉ុបទៅកាន់ Saudi Pro League។ក្រោយមានកីឡាករជាច្រើនបានចាកចេញពីបាល់ទាត់អឺរ៉ុបទៅកាន់លីគអារ៉ាប៊ីសាអូឌីត ខ្សែបម្រើក្លឹប Man City និងក្រុមជម្រើសជាតិអេស្ប៉ាញថាការ ចាកចេញនោះមិនពិបាកយល់នោះទេ គឺដោយសារតែលុយតែប៉ុណ្ណោះ។
Rodri បាននិយាយពេលបំពេញកាតព្វកិច្ចជាមួយជម្រើសជាតិអេស្ប៉ាញថា៖
“បាល់ទាត់អឺរ៉ុបបានចាញ់ក្នុងស្ថានភាពនេះ។ កីឡាករដែលសម្រេចចិត្តចេញទៅលីគទាំងនេះ…អាចយល់បានទាំងស្រុង។ ជាក់ស្តែង ដោយសារតែចំនួនទឹកប្រាក់ដែលពួកគេផ្តល់ជូន។
យើងជាជនជាតិអឺរ៉ុប ដូច្នេះមិនចូលចិត្តវាខ្លាំងនោះទេ។ ខ្ញុំស្រមៃថា យើងនឹងត្រូវគ្រប់គ្រងការចាកចេញរបស់កីឡាករដែលមាន ទេពកោសល្យទាំងនេះ ព្រោះវាជាការពិត ដែលដំបូងឡើយ វាហាក់ដូចជាពួកគេគ្រាន់តែជាកីឡាករជើងចាស់ប៉ុណ្ណោះនៅចុងបញ្ចប់ ពីអាជីពរបស់គេ។ ប៉ុន្តែយើងឃើញថាពួកគេមិនមែនទេ មានកីឡាករដែលមានអាយុប៉ុនខ្ញុំរួចទៅហើយ ឬសូម្បីតែយុវជនដែលជ្រើសរើស ទៅទីនោះ”៕