Antony បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើអំពើហិ.ង្សាលើអតីតមិត្តស្រីតាមកញ្ចក់ទូរទស្សន៍

ខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Antony កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយប៉ូលីសទាំងនៅទីក្រុង Manchester និង Sao Paulo បន្ទាប់ពី Cavallin អះអាងថាត្រូវបានវាយប្រហារដោយ Antony ជាច្រើនដង ដែលកើតឡើងតាំងពីឆ្នាំ ២០២២។Antony ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដោយ​សារ​តែ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ​ដែល​ឥឡូវ​នេះ​លោក​បាន​អះអាង​ថា​ វាជា​ការ​ប៉ុនប៉ង​បំផ្លាញអាជីព​របស់​គាត់។

គាត់បានប្រាប់ Fofocalizando ថា៖

“ខ្ញុំប្រាកដ ១០០% ថាខ្ញុំមិនដែលបានប៉ះពាល់ស្ត្រីទេ។ ហើយខ្ញុំនឹងមកជាមួយភស្តុតាង មនុស្សគ្រប់គ្នានឹងឃើញការពិត។

ខ្ញុំមិនដែលប្រើអំពើហិង្សា ហើយខ្ញុំនឹងមិនប្រើអំពើហិង្សានោះទេ។ ខ្ញុំប្រាកដណាស់ ខ្ញុំមិនដែលប្រព្រឹត្តអំពើហឹង្សាលើរាងកាយ ហឹង្សាដោយពាក្យសំដី… ខ្ញុំបានធ្វើឲ្យនាងអាក់អន់ចិត្ត ហើយនាងក៏បានធ្វើឲ្យខ្ញុំអាក់អន់ចិត្ត។ វាមានទាំងសងខាង។ អំពើហិង្សាផ្លូវកាយ មិនដែលទេ។

អ្វី​ដែល​ខ្ញុំ​ចង់​បាន​បំផុត​គឺ​ចង់​បង្ហាញ​មនុស្ស​ថា​ខ្ញុំ​ជា​នរណា​ ខ្ញុំ​ចង់​សម្រេច​បាន​អ្វី​ៗ​ជា​ច្រើន​ ខ្ញុំ​មាន​គោលដៅ​ច្រើន​ និង​សុបិន​ជា​ច្រើន​ ខ្ញុំ​ចង់​បង្ហាញ​ថា​ខ្ញុំ​ពិត​ជា​នរណា​ ខ្ញុំ​សុបិន​ចង់​វិល​ចូល​ជម្រើស​ជាតិ​វិញ​។ ខ្ញុំ​ចង់​បង្ហាញ​ថា Antony គឺ​គ្មាន​កំហុស​ក្នុង​រឿង​ទាំង​នេះទេ។”

នៅពេលសួរថាតើគាត់ខ្លាចកិច្ចសន្យារបស់គាត់ជាមួយ United អាចត្រូវបានបញ្ចប់ដោយសារការចោទប្រកាន់ឬអត់នោះ Antony បានបន្ថែមថា៖

“វាជារឿងដែលមិននឹកស្មានដល់របស់ខ្ញុំ។ ខ្ញុំដឹងការពិត ហើយវានឹងចេញមក។ ខ្ញុំដឹងថាមនុស្សជាច្រើនកំពុងបំផ្លាញខ្ញុំ ប៉ុន្តែការពិតតែងតែចេញមក។ United គឺស្ថិតនៅលើការស៊ើបអង្កេតអ្វីគ្រប់យ៉ាង។ ពួកគេកំពុងតាមដាន ហើយនឹងបន្តតាមដាន”៕

  • Antony បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើអំពើហិ.ង្សាលើអតីតមិត្តស្រីតាមកញ្ចក់ទូរទស្សន៍