Van Dijk មិនយល់ស្របទៅនឹងលោក Van Gaal ដែលថា Messi ឈ្នះពាន World Cup ជាការរៀបចំទុកមុន

អតីតគ្រូបង្វឹកហូឡង់ លោក Louis van Gaal បានអះអាងចំៗថា ការទទួលជ័យជម្នះក្នុងការប្រកួត World Cup របស់ Lionel Messi គឺជាការរៀបចំទុកជាមុនតែប៉ុណ្ណោះ។អតីតគ្រូបង្វឹក Manchester United និង Bayern Munich រូបនេះបានឃើញក្រុមរបស់គាត់ចាញ់ក្នុងការប្រកួតដ៏ក្ដៅគគុក ដែលកាតលឿងសរុបចំនួន ១៨ និងក្រហមមួយត្រូវបានពិន័យដោយលោក Mateu Lahoz។

ហើយគាត់ជឿថាការប្រកួតនេះគឺជាការរៀបចំទុកជាមុន ដែលជាការចង្អុលបង្ហាញថាវាត្រូវបានបង្កើតឡើងសម្រាប់ Messi ដើម្បីក្លាយជាជើងឯកពិភពលោក។ គាត់បានប្រាប់ NOS របស់ប្រទេសហូឡង់នៅឯពានរង្វាន់ Eredivisie Awards ថា៖

“ខ្ញុំពិតជាមិនចង់និយាយច្រើនអំពីវាទេ។ នៅពេលដែលអ្នកឃើញពីរបៀបដែលអាហ្សង់ទីនទទួលបានគ្រាប់បាល់ និងរបៀបដែលយើងទទួលបានគ្រាប់បាល់ ហើយរបៀបដែលកីឡាករអាហ្សង់ទីនមួយចំនួនបង្កកំហុស ហើយមិនត្រូវបានពិន័យនោះ ខ្ញុំគិតថាវាជាការរៀបចំទុកជាមុន”។

ជាការឆ្លើយតប ប្រធានក្រុមហូឡង់ Virgil van Dijk ក៏បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ Van Gaal នៅក្នុងបទសម្ភាសន៍ថ្មីមួយផងដែរថា៖

“ពាក្យរបស់ Van Gaal អំពី Messi? គាត់អាចនិយាយអ្វីដែលគាត់ចង់បាន វាជាគំនិតរបស់គាត់ ប៉ុន្តែខ្ញុំមិនយល់ស្របជាមួយគាត់ទេ ហើយខ្ញុំក៏មិនមានមតិដូចគ្នាដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT