១៨ ឆ្នាំ​ត្រលប់​មក​ផ្ទះ​ចាស់ Ramos ​បោះ​ចោល​លុយ​ធំ វិល​មក Sevilla ក៏​ជា​កាដូ​ឧទ្ទិស​ដល់​មិត្ត​ចាស់​ម្នាក់

ផ្តើម​នៅ​ទី​ណា ប្រហែល​ជា​ត្រូវ​បញ្ចប់​នៅ​ទី​នោះ វា​ជា​អ្វី​ដែល Sergio Ramos កំពុង​ធ្វើ​នៅ​កៀក​ដំណើរ​ចុងក្រោយ​របស់​លោក​ក្នុង​អាជីព​បាល់ទាត់ បន្ទាប់​តែ​ប្រកាស​ទៅ​ចូលរួម​នៅ​ក្លឹប​ចាស់ Sevilla កាល​ពី​ពេល​ថ្មីថ្មោង ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​ចេញ​ពី​ក្លឹប​បារាំង Paris Saint-Germain។

ជា​ការ​ពិត​កំឡុង​ពេល​ប្រលូក​នៅ​អាជីព​បាល់ទាត់​ដំបូង ខ្សែ​ការពារ​ជំនាញ​ជើង​ស្តាំ បាន​ដុសខាត់​អភិវឌ្ឍ​ខ្លួន​នៅ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Seville ​ប្រទេស​អេស្ប៉ាញ តាំង​ពី​ថ្នាល U19 ដល់​ឈុត B រួច​ឡើង​មក​ឈុត​ធំ ចូលរួម​នៅ​ទី​នោះ​មួយ​ឆ្នាំ រហូត​ដល់ ២០០៥ ក៏​ក្លឹប​គូ​ប្រជែង Real Madrid ចាប់​ចិត្ត ចរចា​ទិញ​យក​បាន​សម្រេច ​ក្នុង​តម្លៃ​ ២៧ លានអឺរ៉ូ ទៅ​ឈរ​ជើង​ដល់​ក្លាយ​ជា​វីរបុរស​បាល់ទាត់។

ឆ្លង ១៨ ឆ្នាំ​ក្រោយ មក​ទល់ ២០២៣ ​ពី​ក្មេង​ប្រុស​តូច ភ្ញោច​មក​ក្លាយ​ជា​បង​ធំ បណ្តុំ​ទៅ​ដោយ​ទេពកោសល្យ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ថែម​ទាំង​ព្រម​ទទួល​យក​ប្រាក់​ឈ្នួល​នៅ​តួ​លេខ​ទាប ឲ្យ​តែ​បាន​សង​ដល់​អតីត​ក្លឹប​របស់​ខ្លួន។

នេះ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​បាន​គេ​ដឹង ថា​ច្រាន​ចោល​សំណើ​លុយ​ដុំ​នៅ​ក្លឹប​អារ៉ាប៊ីសាអូឌីត Al-Ittihad ដោយ​ខាង​នោះ​សន្យា​ផ្តល់​ជូន ២០ លាន​អឺរ៉ូ/ឆ្នាំ ក៏ Ramos ​មិន​យក ដល់​ហើយ​ខាង​ក្លឹប Galatasaray ដែល​ប្រមែប្រមូល​បាន​កីឡាករ​ល្អៗ​ជា​ច្រើន ហ៊ាន​ឲ្យ​ ១១ លាន​អឺរ៉ូ ក៏ Ramos មិន​ចាប់​អារម្មណ៍ បែរ​ចុង​ក្រោយ​មក​ចុះចូល​នៅ Sevilla ទទួល​បាន​ត្រឹម ១ លាន​អឺរ៉ូ​ឲ្យ​គត់ នៅ​រយៈ​កាល​ឈរ​ជើង​ជិត​មួយ​រដូវ​កាល​ពេញ។

អំពី​ការ​វិល​ត្រលប់​មក​វិញ​សារ​នេះ​ដែរ Ramos បាន​លើក​ឡើង​នៅ​បទសម្ភាសន៍​ផ្លូវការ ថា​ជា​ការ​តបស្នង​ទៅ​កាន់​អ្នក​គាំទ្រ Sevilla ទាំង​អស់ ហើយ​ក៏​ចំពោះ​មនុស្ស ៣ រូប ទី ១) គឺ​លោក​តា​របស់​ខ្លួន​ដែល​ជា​អ្នក​នាំ​គេ​មក​ចូលរួម​នៅ​ឈុត​ថ្នាល​កាល​ពី​នៅ​តូច ទី ២) គឺ​ឪពុក​ជា​អ្នក​មើលថែ​បង្ហាញ​ផ្លូវ និង​ទី ៣) ឧទ្ទិស​ដល់​អតីត​មិត្ត​រួម​ទ្រនំ ដែល​បាន​ចែកឋាន​ទៅ​ជា​ពិសេស។

សារ​ថយ​ក្រោយ​ទៅ​ឆ្នាំ ២០០៧ ខ្សែ​ការពារ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​លំដាប់​ទី ៥ ក្នុង​ប្រវត្តិសាស្រ្ត បាន​បាត់បង់​មិត្ត​ធ្លាប់​រួម​ជើង​កាល​នៅ​ Sevilla គឺ​ខ្សែ​ការពារ​ស្លាប​ឆ្វេង Antonio Puerta។ ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី ២៨ សីហា ​ថ្នាក់​ដឹកនាំ​ក្លឹប​និង​សមាជិក​ទាំង​អស់ តែង​រៀបចំ​ពិធី​រំលឹក​ដល់​ការ​បាត់បង់​ជីវិត​របស់​អតីត​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ដែល​បាន​ចែកឋាន​ដោយសារ​ជំងឺ​គាំង​បេះដូង​កំឡុង​ការ​ប្រកួត។

ថយ​ក្រោយ​ទៅ ១៦ ឆ្នាំ​មុន នៅ​ពេល Sevilla ប្រកួត​ទល់​ Getafe ដូច​កាលបរិច្ឆេទ​បង្ហាញ​ពី​ខាង​លើ ​អតីត​ខ្សែ​ការពារ​ជាប់​រហស្សនាម “គ្រាប់​ពេជ្រ​ជើង​ឆ្វេង” ក៏​ស្រាប់​តែ​ដួល​ទៅ​លើ​ទីលាន​មួយ​រំពេច ហើយ​ភ្លាម​នោះ​ក្រុម​គ្រូពេទ្យ​ក៏​រត់​ព្រូ​ចូល​មក​សង្រ្គោះ​បន្ទាន់​ដែរ តែ​ជា​អកុសល​បន្ទាប់​តាមដាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​កំឡុង ៤៨ ម៉ោង​បន្ទាប់ លោក​ក៏​បាន​ទទួល​មរណភាព។

ចាប់​តាំង​ថ្ងៃ​នោះ​អាវ​លេខ ១៦ របស់ Puerta ត្រូវ​បាន​គេ​ចងចាំ និង​ឲ្យ​តម្លៃ​ខ្ពស់​បំផុត ហើយ​រាល់​ឆ្នាំ​ល្បាក់​ថ្ងៃ​រៀបចំ​ពិធីបុណ្យ អ្នក​គាំទ្រ​ Sevilla នៅ​កីឡដ្ឋាន​តែងតែ​រំឭក​តាម​រយៈ​ការ​ទះ​ដៃ​សាទរ នៅ​នាទី​ទី ១៦ ក្នុង​ការ​ប្រកួត​ណា​មួយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី Jesus Navas ​នៅ​ការ​ត្រលប់​មក Sevilla ជា​លើក​ទី​ពីរ នៅ​ឆ្នាំ ២០១៧ ក៏​ធ្លាប់​បាន​ប្រកាស​ប្រើប្រាស់​អាវ​លេខ ១៦ រហូត​មក​ទល់​សព្វថ្ងៃ ដើម្បី​ឧទ្ទិស​ដល់​អតីត​មិត្ត​ចាស់​របស់​ខ្លួន​នោះ​ឯង៕

ប្រភព៖ បរទេស​​

  • ១៨ ឆ្នាំ​ត្រលប់​មក​ផ្ទះ​ចាស់ Ramos ​បោះ​ចោល​លុយ​ធំ វិល​មក Sevilla ក៏​ជា​កាដូ​ឧទ្ទិស​ដល់​មិត្ត​ចាស់​ម្នាក់