ក្រុមរបស់លោក Pochettino បានបង្ហាញទម្រង់លេងដ៏អាក្រក់កាលពីថ្ងៃសៅរ៍ទល់នឹងក្រុម Forest ហើយទីបំផុតបានចាញ់គ្រាប់បាល់តែមួយគ្រាប់របស់ Anthony Elanga នៅនាទីទី ៤៨។ការបរាជ័យនេះគឺជាលើកទីពីររបស់ Chelsea នៃរដូវកាលនេះ ដោយក្រុមតោខៀវបានត្រឹមតែយកឈ្នះលើ Luton Town ដែលទើបនឹងឡើងពីលីគទីពីរ ក្នុងការប្រកួត ៤ ដងដំបូងនៃយុទ្ធនាការរបស់ពួកគេរហូតមកដល់ពេលនេះ។
អ្វីដែលធ្វើឲ្យលទ្ធផលទាំងនេះកាន់តែខកចិត្តសម្រាប់អ្នកគាំទ្រគឺពួកគេបានចំណាយប្រាក់អស់ជាច្រើនក្នុងការទិញកីឡាករចូល។ ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ Chelsea បានចំណាយប្រាក់ជាង ១ ពាន់លានផោន ហើយថែមទាំងបានបំបែកកំណត់ត្រាផ្ទេររបស់អង់គ្លេសក្នុងឱកាសពីរផ្សេងគ្នា គឺការចុះហត្ថលេខាលើ Enzo Fernandez ក្នុងតម្លៃ ១០៦ លានផោន និងបន្ទាប់មក Moises Caicedo ក្នុងតម្លៃ ១១៥ លានផោន។ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីការបរាជ័យមួយផ្សេងទៀត លោក Pochettino ចង់សង្កត់ធ្ងន់ថា៖
“នៅពេលដែលអ្នកចាញ់ការប្រកួត អ្វីៗដែលអវិជ្ជមាននឹងលេចឡើង ប៉ុន្តែសម្រាប់អ្នកដែលដឹងពីដំណើរការមួយ វាគឺតែងតែមានឡើង មានចុះ។
យើងមានក្រុមក្មេងៗណាស់។ យើងត្រូវការបង្ហាញថាយើងអាចរកគ្រាប់បាល់បាន ហើយយើងអាចដោះស្រាយស្ថានការណ៍បាន។ ប្រាកដណាស់ យើងត្រូវមានការខិតខំបន្ថែមទៀតនៅចំពោះមុខការស៊ុតបាល់បញ្ចូលទី និងមិនឲ្យមានកំហុសដូចថ្ងៃនេះទេ ពេលយើងរបូតឱកាស ទៅកាន់ក្រុម Nottingham”៕
ប្រភព៖ បរទេស