កីឡដ្ឋានដែលមានអ្នកទស្សនាច្រើនជាងគេ នៅ AFF Suzuki Cup 2018 ត្រឹមប្រកួតទី ៣

នៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 វគ្គជម្រុះពូល A និង B បានដំណើរការឈានដល់ប្រកួតថ្ងៃទី ៣ ហើយ ដោយក្នុងនោះកីឡដ្ឋានមួយចំនួន ទទួលបានចំនួនអ្នកចូលរួមទស្សនាច្រើនក្រៃលែង ពោលគឺខ្ពស់បំផុត ៤ម៉ឺននាក់ ។

ខាងក្រោមគឺជាចំណាត់ថ្នាក់កីឡដ្ឋានតាមប្រទេសដែលធ្វើម្ចាស់ផ្ទះ និងមានអ្នកចូលរួមទស្សនាពីច្រើនទៅតិច ទាមលំដាប់លំដោយ៖
១. កីឡដ្ឋាន My Dinh ទទួលបានអ្នកទស្សនា ៤០,០០០នាក់ ( វៀតណាម ២-០ ម៉ាឡេស៊ី )
២. កីឡដ្ឋាន Rajamangala ទទួលបានអ្នកទស្សនា ៣៧,៥៧០នាក់ ( ថៃ ៤-២ ឥណ្ឌូនេស៊ី )
៣. ពហុកីឡដ្ឋានជាតិ ទទួលបានអ្នកទស្សនា ៣៤,២៥០នាក់ ( កម្ពុជា ០-១ ម៉ាឡេស៊ី )
៤. កីឡដ្ឋានជាតិ ទទួលបានអ្នកទស្សនា ៣០,៧៨៣នាក់ ( សិង្ហបុរី ១-០ ឥណ្ឌូនេស៊ី )
៥. កីឡដ្ឋាន Mandalarthiri ទទួលបានអ្នកទស្សនា ២៦,៩៤៦នាក់ ( មីយ៉ាន់ម៉ា ៤-១ កម្ពុជា )
៦. កីឡដ្ឋាន Gelora Bung Karno ទទួលបានអ្នកទស្សនា ១៥,១៣៨នាក់ ( ឥណ្ឌូនេស៊ី ៣-១ ទីម័រខាងកើត )
៧. កីឡដ្ឋានជាតិឡាវថ្មី ទទួលបានអ្នកទស្សនា ១៥,០០០នាក់ ( ឡាវ ០-៣ វៀតណាម )
៨. កីឡដ្ឋាន Balkit Jalil ទទួលបានអ្នកទស្សនា ១២,១២៧នាក់ ( ម៉ាឡេស៊ី ៣-១ ឡាវ )
៩. កីឡដ្ឋាន Rajamangala ទទួលបានអ្នកទស្សនា ៨,៧៦៤នាក់ ( ទីម័រខាងកើត ០-៧ ថៃ )
១០. កីឡដ្ឋាន Panaad ទទួលបានអ្នកទស្សនា ៤,៣២៧នាក់ ( ហ្វីលីពីន ១-០ សិង្ហបុរី )

នេះគឺជាស្ថិតិពីខ្ពស់ទៅទាប ត្រឹម ១០កីឡដ្ឋាននៃការប្រកួតទាំង ១០ ដែលទទួលបានអ្នកគាំទ្រចូលរួមទស្សនាច្រើនបំផុត ក្នុងការប្រកួតត្រឹមថ្ងៃទី ៣ កន្លងមក ។

ចាំមើលថា តើកីឡដ្ឋានណានឹងទទួលបានអ្នកទស្សនាច្រើនជាងគេ ប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2018 នេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT