Paul Merson អតីតកីឡាករ Arsenal ដែលបានប្រែក្លាយជាអ្នកវិភាគបានអះអាងថា Liverpool គួរតែទទួលយកការផ្តល់ជូនពីក្លឹប Al-Ittihad របស់ Saudi Pro League សម្រាប់កីឡាករសញ្ជាតិអេហ្ស៊ីប ដែលតាមពាក្យចចាមអារ៉ាមថាមានតម្លៃប្រហែល ២០០ លានផោន។Al-Ittihad បានដេញថ្លៃម្តងរួចហើយដែលមានតម្លៃសរុប ១៥០ លានផោន ហើយត្រូវបានបដិសេធដោយក្លឹបហង្សក្រហម ខណៈ Klopp នៅតែរក្សាជំហរ យ៉ាងរឹងមាំថា Salah នឹងបន្តស្នាក់នៅជាមួយក្លឹប។
Merson បាននិយាយថា ប្រសិនបើ Liverpool ទទួលយកការដេញថ្លៃនោះ ពួកគេនឹងអាចចុះហត្ថលេខាលើកីឡាករ Bukayo Saka របស់ Arsenal នៅក្នុងទីផ្សារខែមករា ជាអ្នកជំនួស Salah។ Merson បាននិយាយថា៖
“តើពួកគេលក់គាត់ក្នុងតម្លៃ ២០០ លានផោន ហើយបន្ទាប់មកនៅខែមករាពួកគេអាចយក Saka ពី Arsenal ក្នុងតម្លៃ ១៥០ លានផោនដែរឬទេ?ខ្ញុំគិតថាមនុស្សម្នាក់ដែលមានអាយុ ៣១ ឆ្នាំទៅហើយ! បើជាខ្ញុំអាចទទួលបាន ២០០ លានផោន តើនរណានឹងក្លាយជាអ្នកជំនួសដ៏ល្អបន្ទាប់?
តើនរណាជាខ្សែបម្រើបន្ទាប់? វាច្បាស់ជា Saka គាត់គឺជាខ្សែបម្រើស្លាបស្តាំដ៏ល្អបំផុតបន្ទាប់ពី Salah”៕
ប្រភព៖ បរទេស