Juventus ​ចង់​ប្រជែង​ជាមួយ Bayern ​យក Aaron Ramsey

ក្លឹប​ Juventus ​កំពុង​រៀប​ចំ​ដាក់​សំណើ​១០,៤​លាន​ផោន​ក្នុង​១​ឆ្នាំ ​ដើម្បី​យក​កីឡាករ Aaron Ramsey ​ក្រោយ​ពី​ខ្សែ​បម្រើ​រូប​នេះ​អស់​កុងត្រា​ជាមួយ​ក្រុម Arsenal ។

កីឡាករ​វ័យ​២៧​ខាង​លើ​នឹង​ចាកចេញ​ពី​កាំភ្លើង​ធំ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​ក្រោយ​ចំណាយ​ពេល​១០​ឆ្នាំ​ជាមួយ​គ្នា។ ការ​ចាកចេញ​នេះ​ដែរ ​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ​គឺ​ជា​ក្រុម​មួយ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ភាគរយ​ខ្ពស់​ជាង​គេ ​ក្នុង​ការ​ទិញ​យក​កីឡាករ​វែល​រូប​នេះ។ យ៉ាងណាមិញ ​នៅ​ថ្មី​ៗ​នេះ​ស្រាប់​តែ​មាន​ដំណឹង​មក​ថា​ក្លឹប Juventus ​ឯ​ណោះ ក៏​មាន​ចំណាប់​អារម្មណ៍ Ramsey ​ដែរ។

ក្រុម​សេះ​បង្កង់​បាន​ដាក់​តម្លៃ​១០,៤​លាន​ផោន​ក្នុង​១​ឆ្នាំ ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​រូប​នេះ។ ដោយ​វា​ជា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​មួយ​សម្រាប់​កីឡាករ​នា​ពេល​បច្ចុប្បន្ន។ ប្រសិន​បើ​មិន​មាន​ការ​ប្រែប្រួល​ទេ ​នោះ Ramsey ​អាច​នឹង​ពិបាក​ក្នុង​ការ​ប្រកែក​ជាមួយ​ក្រុម Juventus ​មិន​ខាន បើ​ទោះ​ជា​ក្លឹប Bayern Munich ​ជា​អ្នក​ទាក់ទង​មុន​ក៏​ដោយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT